ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖យុវជន២ក្រុមដែលឈ្លោះគ្នាតាំងពីចូលឆ្នាំចិនកន្លងមករហូតមកដល់ពេលនេះទើបសងសឹក។ក្នុងនោះលទ្ធផលគឺម្នាក់ចូលដេកពេទ្យនិង២នាក់ចូលដេកគុក។
តាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០របស់ជនរងគ្រោះឈ្មោះហុកច័ន្ទឧត្ដមភេទប្រុសអាយុ១៧ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យបានប្តឹងថាជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយមកលើខ្លួនបណ្តាលឱ្យរបួសធ្ងន់កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០កន្លងមក។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងអាវុធហត្ថ១ក្រុមចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់នៅវេលាម៉ោង៧យប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នៅចំណុចតាមផ្លូវស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ជនសង្ស័យទាំង២ទាំងនាក់ ៖ ១៖ឈ្មោះ ហេងល័ក្ខភេទប្រុសអាយុ២១ឆ្នាំនិង-ឈ្មោះរិនភារម្យភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ
ពួកគេបានឆ្លើយសារភាពថាបានយកខ្សែក្រវ៉ាត់ក្បាលដែកវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់។ពួកគេថានោះដោយរឿងគំនុំនៅពេលចូលឆ្នាំចិន។ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕S/
រូបថត៖គំនុំតាំងពីចូលឆ្នាំចិនមកដល់ពេលនេះទើបសងសឹក៖ម្នាក់ចូលដេកពេទ្យ,២នាក់ចូលដេកគុក(រូប៖ ប.ជ័យ)