ដោយៈគ្រញួង/បាត់ដំបង៖នៅរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យ២នាក់និងវត្ថុតាងមួយចំនួនទៅតុលាការពីបទជួញដូគ្រឿងញៀន។ក្រោយពេលកម្លាំងនគរបាលស្រុកថ្មគោលឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នៅក្រុមទី៥ភូមិគោកឃ្មុំស្រុកថ្មគោល។
លោកសុខនិមលនាយការិយាល័យបានឱ្យដឹងថាជនសង្ស័យទាំងពីរនាក់មានឈ្មោះវង់បេឡាភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិឃុំខាងលើព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់០,៨៨ក្រាម ថ្នាំញៀនប្រភទយ៉ាម៉ាWYចំនួន៨គ្រាប់ទម្ងន់០,៧៨ក្រាម។
លោកនាយការិយាល័យបានបន្តថាឆ្លងតាមឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះវង់ បេឡារួចមកកម្លាំងបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាមេខ្លោងតែឈ្មោះនេះបានដឹងខ្លួនមុនរត់គេចខ្លួនបាត់។
ប៉ុន្តែកម្លាំងយើងបានឆែកឆេរក្នុងផ្ទះរកឃើញមាន÷ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន៧ថង់ទម្ងន់២៧៧,៨៧ក្រាមថ្នាំញៀនប្រភទយ៉ាម៉ាWYចំនួន១៣៦គ្រាប់ទម្ងន់១៣,២២ក្រាមជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រិមពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ពាក៎ស្លាកលេខបាត់ដំបង1F1835៕S/