ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់​និង​២​នាក់​របួស​នៅក្នុង​ក្រុង​សិរីសោភ័ណ​

400
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​២​នាក់ ។​គ្រោះថ្នាក់​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅលើ​កំណាត់​វិថី​៧​មករា​ឬ​ផ្លូវ​វាង​ក្រុង​ខាងជើង ស្ថិតក្នុង​ភូមិ​ដី​ឡូ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា​៖​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​MSX​គ្មាន​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ​សុខ​ផា​រ័ត្ន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បើក​មាន​អ្នករួមដំណើរ​ឈ្មោះ​រិ​ទ្ធ​សុ​ផៃ​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​។​មកដល់​ចំណុចកើតហេតុ​ក៏មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​សេរី​២០១៩​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1S5132​បើក​ដោយ​ឈ្មោះ​ហាប់​ផាន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ​ឃុំ​ច​ង្ហា​ស្រុក​អូរជ្រៅ​។​

​ស្របពេលនោះ​ម៉ូតូ​MSX​បាន​បុក​ចំហៀង​ម៉ូតូ​ហុងដា​ឌ្រី​ម​បណ្តាលឱ្យ​ដួល​អ្នកបើក​ម៉ូតូ​ហុងដា​ទ្រី​ម​រង​បួស​ធ្ងន់​ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​MSX​និង​អ្នករួមដំណើរ​រងរបួស​ស្រាល​៕S/

​រូបថត ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ខ្លាំង ៖​ម្នាក់​ស្លាប់ និង​២​នាក់​របួស​នៅ​វិថី​៧​មករា ក្នុង​ក្រុង​សិរីសោភ័ណ​(​រូប​៖ ប​.​ជ័យ​)​