ក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសថ្មី មានផែនការសង់មន្ទីរពេទ្យបណ្តោះអាសន្នចំនួន១៩បន្ថែមដើម្បីទទួលអ្នកជម្ងឺឆ្លង នេះបើតាមការបញ្ជាក់អោយដឹងពីអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃសុក្រទី២១កុម្ភៈ។
អភិបាលរងក្រុងលោក ហ៊ូ យ៉ាបូ បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា បន្ទាប់ពីសាងសង់រួចនៅថ្ងៃ២៥កុម្ភៈ មន្ទីរពេទ្យបណ្តោះអាសន្នទាំងអស់នៅវូហាន នឹងផ្តល់គ្រែពេទ្យ៣០.០០០។បច្ចុប្បន្ន វូហានបានប្រែក្លាយទីតាំងមានស្រាប់ចំនួន១៣ទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ជាមួយនឹងគ្រែពេទ្យ១៣.៣៤៨ហើយបានទទួលអ្នកជម្ងឺស្រាលៗជាង៩ពាន់នាក់។
លោកហ៊ូបានបន្ថែមថា ដើម្បីបង្កើនសមត្ថភាពព្យាបាលវេជ្ជសាស្ត្រ គ្រប់មន្ទីរពេទ្យបណ្តោះអាសន្ននឹងត្រូវបំពាក់ម៉ាស៊ីនស្គែន និងគ្រឿងបរិក្ខាពេទ្យផ្សេងៗរួមមានម៉ូនីទ័រECG។
ក្នុងចំណោមមន្ទីរពេទ្យបណ្តោះអាសន្នទាំងនេះ មានមួយប្រែក្លាយពីរោងចក្រ ដោយវាផ្តល់ទីធ្លាធំទូលាយសំរាប់ដាក់គ្រែបានច្រើន៕ប្រែសម្រួល៖វាសនា

មន្ទីរពេទ្យបណ្តោះអាសន្ននៅវូហាន ធ្លាប់ជា កន្លែងហាត់ប្រាណ សាលប្រជុំនិងមជ្ឈមណ្ឌលតាំងពិព័រណ៍។ឥឡូវ យករោងចក្រ កែទៅជាមន្ទីរពេទ្យដាក់អ្នកជម្ងឺទៀត