យោងតាមការិយាល័យសុខភាពក្នុងតំបន់បានឱ្យដឹងថា លោកប៉េង យីនហួរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្រុងវូហាន ប្រទេសចិន ដែលទទួលព្យាបាលពួកអ្នកជំងឺCOVID-19 នេះបានស្លាប់ ដោយសារការឆ្លងវីរុសនេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២០ខែកុម្ភៈ ។
លោកប៉េង យីនហួរ អាយុ២៩ឆ្នាំនេះ បានឆ្លងវីរុសនេះ ខណៈដែលធ្វើការ ប្រយុទ្ធប្រឆាំងជំងឺCOVID-19 នៅមន្ទីរពេទ្យប្រជាជនទីមួយនេះនៅក្នុងទីក្រុងវូហាន ។ លោកបានត្រូវបាននាំចូលមន្ទីរពេទ្យកាលពីថ្ងៃទី២៥ខែមករា ហើយបានផ្ទេរទៅមន្ទីពេទ្យJinyintan ក្នុងទីក្រុងវូហានដើម្បីទទួលការព្យាបាលកាលពីថ្ងៃទី៣០ខែមករា។
លោកបានស្លាប់ដោយសារវីរុសនេះ កាលពីយប់ថ្ងៃព្រហស្បតិ៍នៅមន្ទីរពេទ្យJinyintan ៕ប្រែសម្រួល៖សុខា/sn/Ha

គ្រូពេទ្យពិនិត្យមើលអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យJinyintan នៅទីក្រុងវូហានកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០