Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​រាយកា...

អ៊ីរ៉ង់​រាយការណ៍​អំពី​អ្នក​ស្លាប់​២​នាក់​ទៀត​ដោយ​សារ​វីរុស​COVID-19

​ក្រុម​អាជ្ញាធរ​សុខាភិបាល​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​បាន​រាយការណ៍​អំពី​អ្នក​ស្លាប់​២​នាក់​បន្ថែមទៀត​ដោយ​សារ​វីរុស​COVID-19 និង​បាន​និយាយថា​​ថា​អ្នកស្លាប់​ទាំងនេះ​គឺ​មក​ពី​ក្នុងចំណោម​អ្នក​ឆ្លង​១៣​នាក់​ថ្មី ។​

​សេចក្តីរាយការណ៍​ដោយ​សារព័ត៌មាន​Mehr​នេះ បាន​កើតឡើង ស្របពេល​ដែល​ប្រជាជន​អ៊ីរ៉ង់​ចេញទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​ទូទាំងប្រទេស​នេះ​។

​បន្ទាប់​ពី ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​អំពី​អ្នក​ស្លាប់ ២ នាក់​កាលពី​ដើម​សប្តាហ៍​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ បាន​កើនឡើង​ដល់​៤​នាក់​នៅ​អ៊ីរ៉ង់​។​

​រហូត​មកដល់ពេលនេះ មាន​១៨ ករណី​ឆ្លង​វីរុស​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ប្រទេស​អ៊ីរ៉ង់ ដោយ​រួមទាំង​៤ នាក់​ដែល​បាន​ស្លាប់​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​និយាយថា ករណី​ឆ្លង​ដែល​ត្រូវបាន​រកឃើញ​ថ្មីៗ​នេះ​គឺ​ទាក់ទង​នឹង​ទីក្រុង​កូម​នៅ​អ៊ីរ៉ង់​ជា​ទីដែល​អ្នកជំងឺ​វ័យ​ចំណាស់​២​នាក់​លើកដំបូង​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​អ្នកបោះឆ្នោត​ដែល​មាន​ពាក់​ម៉ាស​មុខ ធ្វើ​ការបោះឆ្នោត​នៅ​ស្ថានីយបោះឆ្នោត​មួយ​នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...