Home ព័ត៌មានអន្តរជាតិ WHO និយាយថាឱក...

WHO និយាយថាឱកាស ក្នុងការទប់ស្កាត់វីរុសកូរ៉ូណា “កំពុងរួមតូច” ខណៈករណី ឆ្លងថ្មីបានកើនឡើងនៅក្រៅ ប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃសុក្រទី២១កុម្ភៈថា ឱកាសដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណាកំពុងថយចុះ ចំពេលមានការ ព្រួយបារម្ភអំពីការកើនឡើងនៃករណីថ្មីនៅក្រៅប្រទេសចិន។

ប្រធានអង្គការសុខភាពពិភពលោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានទទូចអស់រយៈពេលជាច្រើនសប្តាហ៍មកហើយថា ការធ្លាក់ចុះចំនួនករណី ឆ្លងវីរុស Covid-19 នៅក្រៅចំណុចកណ្តាលនៃការផ្ទុះឡើងនៃមេរោគ មរណានៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន បានបង្ហាញពី “ឱកាស” ដើម្បីទប់ស្កាត់ការរីករាលដាលជាអន្តរជាតិ។

ប៉ុន្តែខណៈករណីជាច្រើនបានកើនឡើងពាសពេញមជ្ឈិមបូព៌ានិងនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ លោកបានព្រមានជាលើកដំបូងថា “ខណៈយើង កំពុងស្ថិតក្នុងដំណាក់កាលមួយដែលអាចទប់ស្កាត់បាន…ឱកាសរបស់យើង កំពុងរួមតូច”។

លោកបានព្រមានថា ប្រសិនបើប្រទេសទាំងអស់មិនប្រមូលផ្តុំឱ្យបានរហ័ស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសទេនោះ “រោគរាតត្បាតនេះ អាចនឹងទៅគ្រប់ទិសដៅទាំងអស់។ វាអាចនឹងច្របូកច្របល់ទៀតផង”។

វីរុសកូរ៉ូណា ដែលបានចាប់ផ្តើមកាលពីខែធ្នូ បានសម្លាប់មនុស្សជាង ២.២០០ នាក់និងឆ្លងទៅមនុស្សជាង ៧៥.៥០០ នាក់នៅក្នុងប្រទេសចិន។ មនុស្សជាង ១.១៥០ នាក់ក៏បានឆ្លងមេរោគនេះនៅប្រទេសចំនួន ២៧ ផ្សេងទៀតផងដែរ៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិកភោជនីយដ្ឋានស្លៀកពាក់ឈុតការពារ ខណៈពួកគេកំពុងរៀបចំអាហារដើម្បីលក់ឱ្យភ្ញៀវនៅប៉េកាំង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុគ្គល​ម្នាក់​ដែល​ប្រឌិត​...

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀង​...

អភិបាល​រាជធានីៈ មហាវិថី​៣...

ដោយៈ ប​.​ខុន/ភ្នំពេញៈ ការ...

បន្ត​ជួសជុល​ផ្លូវជាតិ​និង...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ឱក សុគន្ធ​កញ្ញា ថ្វី​ត្បិ...

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្ន...