ដោយ: គូលែន / សៀមរាប: នៅថ្ងៃ ទី២១ ខែ កុម្ភះ ឆ្នាំ ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំមួយស្តីពី កម្មវិធី សំណង់ក្នុងវត្តនីមួយៗ និងកម្មវិធីក្នុងពុទ្ធសាសនា ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះធម្មសិរី អាភករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប ជារាជាគណៈថ្នាក់កិត្តិយស និង ព្រះធម្មកវីវង្ស នង មាណវោ ព្រះមេគណ គណៈធម្មយុត្តិកនិកាយ ជាព្រះរាជាគណៈថ្នាក់ត្រី សហការជាមួយ មន្ទីរធម្មការ និង សាសនា ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីក្នុងពុទ្ធសាសនា នាពេលខាងមុខនេះ។
ព្រះធម្មសិរី អាភករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប ជារាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដីការថា កម្មវិធីប្រជុំថ្ងៃនេះមានរបៀបវារៈសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាដូចខាងក្រោម៖ ទី១~ការផ្សព្វផ្សាយ ០៩៣ ដែលចេញដោយ សាលាខេត្តសៀមរាប ស្តីការ “(កសាងសំណង់ក្នុងវត្តនីមួយៗ “)។ត្រូវឱ្យមន្ត្រីសង្ឃ និង មន្ត្រីជំនាញសហការគ្នា ជួយចុះត្រួតពិនិត្យរាល់ អគារចាស់ៗដែលសាងសង់យូរហើយ និង អគារកំពុងសាងសង់ថ្មី ព្រមទាំង គម្រោងប្លង់ ដែលត្រូវរៀបចំសាងសង់ក្នុងវត្តថ្មីៗទាំងអស់ ក្នុងនោះ រួមទាំងកុដិឈើ ថ្មក្រោមឈើលើ ក៏ត្រូវចុះក្នុងតារាងបញ្ជីមួយ ដើម្បីងាយស្រួល មន្ត្រីជំនាញចុះទៅធ្វើត្រួតពិនិត្យ ក្នុងបំណងបញ្ចៀស ការកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង យើងអាចផ្សព្វផ្សាយដល់ព្រះសង្ឃនិង ក្រុមជាងអ្នកម៉ៅការសំណង់ ឫ វិស្វករ ត្រូវសាងសង់គោរពទៅតាមច្បាប់ទាំងអស់គ្នា។ យើងឃើញហើយក្នុងករណី បាក់ប្លង់សេ សាលាឆាន់វត្តក្នុងក្រុងសៀមរាបថ្មីៗកន្លងទៅនេះ ដោយសារសំណង់ដែលខ្វះអ្នកបច្ចេកទេសនៃការកសាងឱ្យបានត្រឹមត្រូវ ទើបបណ្តាលឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស មួយចំនួនទៅទៀត ហេតុនេះ ទើបយើងផ្សព្វផ្សសយឱ្យ មានការប្រុងប្រយ័ត្នខ្ពស់បំផុត រាល់ការកសាង ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនៃអ្នកបច្ចេកទេឱ្យបានត្រឹមត្រូវជាមុនសិន សឹមចាប់ផ្តើមកសាងជាក្រោយ។
ទី២~គ្រោងរៀបចំអនុសំវច្ឆរមហាសន្និបាតលើកទី២៨។
តើគណៈសង្ឃខេត្តគួរធ្វើប៉ុន្មានថ្ងៃទើបសមរម្យ បើនៅរាជធានាភ្នំពេញ គេរៀបចំ រយៈពេល២ ថ្ងៃ។ ឯយើងចង់បាន ២ ថ្ងៃដែរ គួរត្រៀមលក្ខណៈទុកជាមុនឱ្យហើយ ដូចជា រៀបចំទីតាំធ្វើពិធីនោះ គួរធ្វើកន្លែងណាដែលសមរម្យ , អ្នកចូលរួម ទាំងព្រះសង្ឃនិង អាចារ្យ គណៈកម្មការវត្ត ព្រះទាំងមន្ត្រីរាជាត្រូវចូលរួមផង , អ្នកជួយផ្គត់ផ្គង់បាយទឹក ម្ហូមអាហារ គួរតម្រូវឱ្យអនុគណតាមស្រុកជួយក្នុង មួយស្រុកចំនួនប៉ុន្មាន ទើបអាចដំណើរការទៅបាន។ បើនិយាយ ពីចំនួនមនុស្សដែលត្រូវនិមន្ត និងអញ្ជើញចូលរួមមិនតិចជាង ១៤៥០អង្គ/នាក់ទេ។ ដូច្នេះ ថ្ងៃ នេះយើងគ្រាន់តែប្រជុំបង្ហាញពីគម្រោងបើក នៅខាងចុងខែមីនា ទើបអាចរៀបចំ កម្មវិធីទាន់ ជាពិសេស យើងត្រូវរកវិធីបែបណា ដើម្បីមានថវិកាជួយផ្គត់ផ្គង់សាលាគណ ដើម្បី រៀបចំកិច្ចការសំខាន់ក្នុងពុទ្ធសាសនា បានប្រព្រឹត្តទៅ អាចទទួលយកខ្លឹមសារ ជាពិសេស ចប់កមកមវិធីនេះទៅ អាចជួយឱ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទយល់ដឹងទូលំទូលាយនូវខ្លឹមសារដ៏សំខាន់នៃការផ្សព្វផ្សាយនេះ បានគ្រប់គ្រាន់។
ទី៣~ការជ្បែងចែកគ្រូកិច្ចសន្យាក្នុងពុទ្ធិកបឋមសិក្សា ។
ឆ្នាំ២០២០នេះ ខេត្តសៀមរាបយើង គ្រូកិច្ចសន្យាក្នុងពុទ្ធិកបឋមសិក្សា គេកណត់ផ្តល់ឱ្យ៩៥ គ្រូទេ។ ឥឡូវនេះ កំពុងតែទទទួលពាក្យ ផុតកំណត់ថ្ងៃ ទី២៤។ ប្រឡង ធ្វើតេស្ត គ្រូជាប់កិច្ចសន្យា នៅថ្ងៃ ទី២៨ វេលាពេលព្រឹក ទីកន្លែងប្រឡង នៅសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌។ គ្រូកិច្ចសន្យានេះ បង្រៀនរយះពេល ១០ ខែ ក្នុង មួយឆ្នាំ បើព្រះអនុគណស្រុកណាមួយ ចង់បើកសាលាពុទ្ធិកបឋមសិក្សា សូមប្រញាប់ប្រញាល់ ដាក់ពាក្យគ្រូ ជាប់កិច្ចសន្យា នេះ ឱ្យបានថ្ងៃផុតកំណត់ ដើម្បីងាយស្រួល ទទួលបានប្រាក់ឧបត្ថម្ភគ្រូជាប់កិច្ចសន្យា តាមកាលកំណត់មួយម្តង។
ទី៤~ការគ្រោងរៀបចំបុណ្យវិសាខបូជា គួរធ្វើក្នុងនាមខេត្តសៀមរាប។
កន្លងមកសាលាអនុគណក្រុងជាអ្នករៀបចំ តែឥឡូវនេះ បើ យើងធ្វើក្នុងនាមសាលាគណខេត្ត សហការជាមួយ មន្ទីរធម្មការ និងសាសាសនាខេត្តសៀមរាប ដែលមន្ត្រីរាជគ្រប់ស្ថាប័នចូលរួមផង គឺពិតជាការដែលទាក់ទាញភ្ញៀវទេសចរណ មកខេត្តសៀមរាបយើងកាន់តែសម្បូរថែមមួយកម្រឹតទៀត។ ពីព្រោះ ខេត្តសៀមរាប ជាខេត្តដែលទាប់ទាង់នឹងប្រាសាទបុរាណច្រើន បើយើងរៀមរាបចំបុណ្យវិសាខបូជាបានល្អ ក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុង វិស័យទេសចរណ៍៕ ល