ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ ស្នងការដ្ឋាន​នគរ​ន​គ​របាល​ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​ស្តីពី លំ​ហាត់​សមយុទ្ធ របស់ ស្នងការដ្ឋាន​នគរ​ន​គ​របាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ នេះ​នៅ បរិវេណ​អង្គរ​ឃ្យុ​ង​យូ ខេត្តសៀមរាប​។​

​លោក ឧ​ត្ត​ម​សេនីយ៍ ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​និយាយថា ក្នុងការ​ចូលរួម សមយុទ្ធ​នេះដែរ គឺមាន​គោលបំណង ដើម្បី​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​ជាតិ បង្ការ ពន្លត់​អគ្គិភ័យ លើក​ទី​៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ ក្នុង​ក្រុង​សៀមរាប​។ អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាប​ជា​ពត៍​មាន និង​កុំ​មានការ​ភ្ញាក់ផ្អើល ។​

​លោក​បាន​បន្តថា កម្លាំង​ដែល​ចូលរួម​គឺមាន​កងកម្លាំង​ការិយាល័យ​នគរបាល​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នឹង​នៅតាម​បណ្តា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក ចំនួន ០៤ និង​កងកម្លាំង​អង្គភាព​ពន្លត់​អគ្គិភ័យ ផ្សេងៗ​ទៀត​ដែល​បាន​ចូលរួម​ធ្វើការ​លំ​ហាត់​សមយុទ្ធ ក្នុងនោះ​មានដូចជា :
១- រថយន្ត​ពន្លត់​អគ្គិភ័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​ចំនួន ០៤ គ្រឿង​
២- រថយន្ដ​រថយន្ត​ពន្លត់​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចំនួន ០១ គ្រឿង​
៣- រថយន្ដ​រថយន្ត​ពន្លត់​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ចំនួន ០១ គ្រឿង​
៤- រថយន្ដ​រថយន្ត​ពន្លត់​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ​ចំនួន ០១ គ្រឿង​
៥- រថយន្ដ​រថយន្ត​ពន្លត់​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ចំនួន ០១ គ្រឿង​
៦- រថយន្ត​ពន្លត់​អគ្គិភ័យ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន ០២ គ្រឿង​
៧- រថយន្ត​ពន្លត់​អគ្គិភ័យ អាជ្ញាធរ​អប្សរា​ចំនួន ០២​គ្រឿង
៨- រថយន្ត​ពន្លត់​អគ្គិភ័យ អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​ខេត្តសៀមរាប​ចំនួន ០១ គ្រឿង​
៩- រថយន្ដ​ពន្លត់​អគ្គិភ័យ បុរី​ទេសចរណ៍​ចំនួន ០១ គ្រឿង​
១០- រថយន្ដ​ពន្លត់​អគ្គិភ័យ ភូមិ​វប្បធម៌​កម្ពុជា​ចំនួន ០១​គ្រឿង​
១១- រថយន្ដ​គិលានសង្គ្រោះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ចំនួន ០១​គ្រឿង​៕