Home ប្លែកៗ គូស្នេហ៍ហ្វីល...

គូស្នេហ៍ហ្វីលីពីនរាប់រយគូប្រថុយជាមួយវីរុសកូរ៉ូណាដើម្បីរៀបការនិងថើបគ្នាដោយពាក់ម៉ាស់

ដោយនាំគ្នាពាក់ម៉ាស់វះកាត់ពណ៌ខៀវចំពេលកំពុងមានវីរុសកូរ៉ូណា គូស្នេហ៍ ២២០ គូបានស្បថសច្ចានិងថើបគ្នានៅកណ្តាលប្រទេសហ្វីលីពីនដើម្បីចាប់ផ្តើមជីវិតរៀបការរបស់ពួកគេ។

គូស្នេហ៍និងសាច់ញាតិរបស់ពួកគេបានប្រថុយជាមួយវីរុសមរណានេះ ដែលបានសម្លាប់មនុស្សចំនួន ២.២៣៦ នាក់ ដើម្បីចូលរួមក្នុងពិធីមង្គលដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ ដែលឧបត្ថម្ភដោយទីក្រុងឆ្នេរសមុទ្រ បាកូឡូដ។

បន្ទប់ទទួលភ្ញៀវនៃសាលាក្រុងបានក្លាយជាសមុទ្រអាវសនិងឈុតរ៉ូបនិងម៉ាស់ពណ៌ខៀវ ដែលត្រូវពាក់ចាំបាច់គ្រប់គ្នា និង ត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរ។

លោក ចន ផូល អ៊ីនវិនទ័រ អាយុ ៣៩ ឆ្នាំ ដែលបានរៀបការជាមួយដៃគូស្នេហ៍៧ឆ្នាំរបស់គាត់ បាននិយាយថា “វាមានអារម្មណ៍ប្លែកក្នុងការថើបគ្នាពេលពាក់ម៉ាស ប៉ុន្តែវាជាការតម្រូវចាំបាច់។ កន្លែងរៀបការនេះគឺចង្អៀតខ្លាំងណាស់”។

អ្នកចូលរួមទាំងអស់ត្រូវបំពេញសេចក្តីប្រកាសសុខភាពដោយរៀបរាប់លម្អិតអំពីប្រវត្តិនៃការធ្វើដំណើររយៈពេល ១៤ ថ្ងៃ ដែលជារយៈពេលនៃការ ដាក់ឱ្យនៅដាច់ដោយឡែកនៅទូទាំងពិភពលោកសម្រាប់អ្នកមកដល់ពីប្រទេសចិន និង ជាពេលវេលាភ្ញាស់ជាអតិបរិមាសម្រាប់វីរុសកូរ៉ូណា។

អភិបាលក្រុងលោក អេវីលីអូ លីអូណាឌា ដែលរៀបចំមង្គលការដ៏ធំនេះ បាននិយាយថា “ប្រសិនបើក្រុមគ្រួសាររបស់យើងរឹងមាំ នោះទីក្រុងបាកូឡូដក៏រឹងមាំដែរ”៕ ដោយ៖ កញ្ញាដាលីស

គូស្នេហ៍ ២២០ គូបានស្បថសច្ចានិងថើបគ្នាក្នុងពិធីមង្គលការដ៏ធំនៅទីក្រុងបាកូឡូដកាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...