២០​ថ្ងៃ​ក្នុង​ខែកុម្ភៈ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​អង្គរវត្ត​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​

199
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលប្រជុំ B2 នៃ​សាលាខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០ ក្នុង​ពិធី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង លោក សុង តុង​ហាក់ អនុរដ្ឋលេខាធិការ​ក្រ​សូង​ទេសចរណ៍ បានឱ្យដឹងថា ក្នុង​រយៈពេល​២០​ថ្ងៃ​នៃ​ខែកុម្ភៈ​ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទស្សនា​អង្គរវត្ត​មានការ​ធ្លាក់​ចុះ​ជិត​៦០​ភាគរយ ដូច្នេះ​ក្រសួងទេសចរណ៍​ជួយ​ខេត្តសៀមរាប​មុនគេ​។​

​លោក​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ក្នុង​ខែមករា​ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរណ៍​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គ​វត្ត​ធ្លាក់ចុះ​១៧​ភាគរយ​ជាង ហើយ​គ្រាន់តែ​២០​ថ្ងៃ​ក្នុង​ខែកុម្ភៈ​នេះ ភ្ញៀវ​ទេសចរណ៍​បរទេស​ធ្លាក់ចុះ​ដល់​ជិត​៦០​ភាគរយ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ចិន ដែល​សាកលលោក​បញ្ជាក់ថា ចេញទៅ​ក្រៅប្រទេស​ប្រមាណ​១៥០​លាន​នាក់​ក្នុង​១​ឆ្នាំៗ​។ នៅ​ឆ្នាំ​២០១៩ កន្លងទៅ​កម្ពុជា​ទទួល​ទេសចរណ៍​ចិន​ជាង​២​លាន​៣​សែន​នាក់​(​លំដាប់​លេខ​១​សម្រាប់​ប្រទេស​អាស៊ី​និង​អឺរ៉ុប​។​

​លោក សុង តុង​ហាក់ បានឱ្យដឹងថា វិធានការ​របស់​ក្រសួង​ទេសចរ​បានរៀបចំ​វិធានការ​ជាច្រើន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​លើ​ទេសចរណ៍​ចិន​នេះ​។ ខេត្តសៀមរាប​ទេសចរ​ណ៍​អឺរ៉ុប​មានការ​ធ្លាក់ចុះ​តិចតួច​ដែរ ទេសចរណ៍​នាំមុខ​មាន​ជនជាតិ បារាំង​។ ចំណែក​ទេសចរណ៍​ចិន​ធ្លាក់ចុះ​ប្រមាណ​៩០​ភាគរយ​។ ពីមុន​១​ថ្ងៃ​ចូល​៦​ពាន់​នាក់​។ ខែកុម្ភៈ​នេះ​ចូល​តែ​២០០​នាក់​។ ក្រសួងទេសចរណ៍​មាន​វិធានការ​៩០​សកម្មភាព ដើម្បី​ទប់ទល់​វិបត្តិ​នេះ​សំខាន់ គឺ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ដូចជា​ខេត្តសៀមរាប​ឆ្នាំ​២០២០​នេះ បាន​បង្កើត​ព្រឹត្តិការណ៍​នៅក្នុង​ស្រុក ខណៈដែល​ទេសចរណ៍​ធ្លាក់ចុះ ព្រោះ​ទាក់ទង​នឹង​មូលដ្ឋាន​អាជីវកម្ម​អាច​ដំណើរការ​ទៅមុខ​ដូចជា​ឆ្នាំ​២០០៣ មាន​ជំងឺសារ​ទេសចរ​អន្តរ​ជាតិ​ធ្លាក់ចុះ យើង​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ដូចជា នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០២០​បាន​បង្កើត​ព្តឹ​ត្តិ​កាណ៍​នេះ ក្នុង​ខេត្តសៀមរាប​ចំនួន​២០​ព្រឹត្តិ​កាណ៍ ក្នុងនោះ​មិនមែន​មានតែ​ក្រសួង​ទេសចរ​ទេ គឺមាន​ស្ថាប័ន​ផ្សេងៗ​ទៀត​មានការ​ប្រជុំ​នៅ​ទីនោះ មានការ​រៀបចំ​ព្រឹត្តិ​កាណ៍​កីឡា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​។ សំខាន់​ចំពោះមុខ​គឺ​ជួយ​ខេត្តសៀមរាប​មុនគេ​គឺ​ជួយ​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់​ដោយ​បន្ធូរ​បន្ថយពន្ធ​៤​ខែ​ចាប់ពី​ខែ​២​តទៅ រួច​ពន្ធ​គ្រប់មុខ ដើម្បីឱ្យ​សណ្ឋាគារ ផ្ទះសំណាក់​បន្ថយ​តម្លៃ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​អា​ធ្វើដំណើរ​មកលេង​ខេត្តសៀមរាប​ឱ្យបាន​ច្រើន​។ ទាំង​តម្លៃ​ដឹកជញ្ជូន​ថ្លៃ​ស្នាក់​នៅមាន​តម្លៃថោក​អាចឱ្យ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត មន្ត្រីរាជការ​… អាចមក​លេង​ខេត្តសៀមរាប​បាន​។ ឥឡូវ​ជួយ​បានតែ​ខេត្តសៀមរាប​សិន​។ ក្រៅពី​ហ្នឹង​ជួយ​ផ្នែក​សវនកម្ម​មិន​ពេញលេញ ដោយ​ត្រួតពិនិត្យ​តែ​ផ្នែក​មួយចំនួន​។ ការលើកលែង​ពន្ធ​៤​ខែ​ខាង​ធនាគារជាតិ បាន​ប្រជុំ​។ ភ្នាក់ងារ​ធនាគារពាណិជ្ជ ដើម្បី​បន្ថយ​អ្នក​ដែល​ខ្ចីលុយ​បង្កើត​សណ្ឋាគារ ដោយ​ឱ្យ​បង់​តែ​ការប្រាក់​សិន​។ ចំពោះ​ភ្នាក់ងារ​ម​គ្គុ​ទេស​នាំ​ភ្ញ្វៀ​វ​ទេសចរ​ចូល​ទស្សនា​អង្គរ ក៏​យើង​ជួយ​៤​ខែ​ដែរ ចាបពី​ខែ​៣​តទៅ​។ ពីមុន​សំបុត្រ​ចូល​ទស្សនា​អង្គរ​១​ថ្ងៃ​តម្លៃ​៣៧​ដុល្លារ​អាច​មើល​បានតែ​១​ថ្ងៃ តែ​ឥឡូវ​អាច​មើល​បាន​២​ថ្ងៃ​។ ទិញ​សំបុត្រ​៣​ថ្ងៃ​អាច​មើល​បាន​៥​ថ្ងៃ ទិញ​សំបុត្រ​៧​ថ្ងៃ​អាច​មើល​បាន​១០​ថ្ងៃ គឺ​យើង​ជួយ​ផ្នែក​ធួ​ទេសចរ ដើម្បី​ធ្វើ​ម៉េច​បន្ថយ​កញ្ចប៎​ទស្សនកិច្ច​របស់គាត់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​លេង​ខេត្តសៀមរាប​កាន់តែច្រើន​។ ពីមុន​គាត់​ទិញ​សំបុត្រ​បី​ថ្ងៃ​អាច​មើល​រយៈពេល​២​ថ្ងៃ​បាន​តម្លៃ​៦២​ដុល្លារ​។ ឥឡូវ​សំបុត្រ​បី​ថ្ងៃ​គេ​លែង​ទិញ ហើយ​គាត់​បែរមក​ទិញ​សំបុត្រ​១​ថ្ងៃ​អាច​មើល​អង្គរ​១​ថ្ងៃ​ហើយ​១​ថ្ងៃ​ទៀត ទៅ​មើល​ជំរុំ​សត្វ​ស្លាប​បឹង​ទន្លេសាប​។​

​លោក សុង តុង​ហាក់ បាន​បញ្ជាក់ថា រដ្ឋ​ធ្វើ​របៀបនេះ ដើម្បី​លើកទឹកចិត្ត​ឱ្យ​ផ្នែក​ឯកជន​តែ​ដ្ឋ​ត្រូវ​ខាត​។ ការលើកទឹកចិត្ត​ផ្នែក​បូរី​ទេសចរ ដើម្បី​ទាក់ទាញ​ភ្ញៀវ ខណៈពេល​ជួប​វិបត្តិ​។ បើ​យើង​ជួយ​ខាង​សណ្ឋាគារ​ក៏ត្រូវ​ជួយ​ផ្នែក​អ្នក​នាំ​ភ្ញៀវ​ដែរ​ទើប​ដំណើរការ​វា​ទៅ​រលូន​៕ ល​