ព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ក្រុមសុខាភិបាលខេត្តយូនណានបានចេញដំណើរទៅកាន់ ក្រុងសៀននីងនៃខេត្តហ៊ូប៉េ តាមផែនការអំពីការផ្តល់ការគាំទ្រដល់ខេត្តហ៊ូប៉េដោយខេត្តក្រុង ផ្សេងទៀត ដើម្បីជួយក្រុងសៀននីងនៃខេត្តហ៊ូប៉េប្រយុទ្ធប្រឆាំងនឹងជំងឺរលាតសួតបង្ក ដោយវីរុសកូរ៉ូណាប្រភេទថ្មី ។ ក្រុមសុខាភិបាលខេត្តយូនណានបានប្រកាន់ខ្ជាប់នូវទំនុកចិត្ត “សូមឱ្យប្រជាជនខេត្តយូនណានទុកចិត្ត ! សូមឱ្យអ្នកក្រុងសៀននីងទុកចិត្ត !” ហើយស្បថ នឹងដណ្តើមបានជ័យជម្នះក្នុងចម្បាំងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។
“កន្លែងមួយជួយកន្លែងមួយ”ជាពាក្យមួយ ដែលត្រូវគេនិយាយច្រើនក្នុងប្រទេសចិន ។ ទោះបីជាក្នុងគម្រោងដែលភាគខាងកើតចិនផ្តល់ការគាំទ្រដល់ភាគខាងលិច ឬក៏ក្នុងផែនការ ស្តារ និងអភិវឌ្ឍស្រុកវិនឈួនឡើងវិញក្រោយពីកើតការរញ្ជួយដី សុទ្ធតែបានបង្ហាញឱ្យ ឃើញពីគោលការណ៍ដែលប្រមូលផ្តុំនូវកម្លាំងផ្សេងៗដើម្បីធ្វើរឿងធំៗ ។
យោងតាមគោលការណ៍ដែល“ខេត្តមួយជួយក្រុងមួយ”ខេត្តយូនណានបានប្រមូលនូវធនធាន មានប្រៀប ជ្រើសរើសគ្រូពេទ្យ អ្នកគ្រប់គ្រង និងអ្នកបង្ការជំងឺឆ្លង ៣៥៥នាក់ ដើម្បីបង្កើតជា ក្រុម សុខាភិបាល និងចាត់បញ្ជូនទៅចូលរួមការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅក្រុងសៀននីង ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ក្រុងនេះ ។
ក្នុងចំណោមសមាជិកនៃក្រុមសុខាភិបាលខេត្តយូនណាន អ្នកខ្លះធ្លាប់ចូលរួមការប្រយុទ្ធ ប្រឆាំងនឹងជំងឺ SARS អ្នកខ្លះធ្លាប់ចូលរួមការសង្គ្រោះបន្ទាន់នៅស្រុកវិនឈួន ។ តាមពិត នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ខេត្តយូនណានបានចាត់បញ្ជូនក្រុមសុខាភិបាលទី ១ ដែលមានគ្រូពេទ្យ ១៣៨ នាក់ទៅក្រុងសៀននីង ។ នៅថ្ងៃទី ៤ ខែកុម្ភៈ ក្រុមសុខាភិបាលខេត្ត យូនណានទី ២ ដែលមានសមាជិក ១០២ នាក់ បានចេញដំណើរទៅមន្ទីរពេទ្យ ហ្វាងឆាង ហានជាំង ក្រុងអ៊ូហាន ។ គិតមកដល់ពេលនេះ ខេត្តយូនណានបានចាត់បញ្ជូនឱ្យគ្រូពេទ្យ និងអ្នកសង្គ្រោះបន្ទាន់ ៥៩៥ នាក់ទៅធ្វើការនៅខេត្តហ៊ូប៉េ ។
ក្រៅពីចាត់បញ្ជូនក្រុមសុខាភិបាល ប្រជាជនខេត្តយូនណានក៏បានផ្តល់ការគាំទ្រយ៉ាងពេញ ទំហឹងដល់ខេត្តហ៊ូប៉េដែរ ។
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៥ រថយន្តកាម្ញ៉ុង ដែលដឹកបន្លែស្រស់ ៨៨ តោន បានចេញដំណើរពីក្រុងគុនមីងទៅក្រុងអ៊ូហាននៃខេត្តហ៊ូប៉េ ។ ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ រថយន្ត ដឹកទំនិញជាច្រើនគ្រឿង ដែលដឹកសណ្តែកបារាំង ក្រូច និងប៉េងប៉ោះបានចេញដំណើរពីក្រុង លីជាំងទៅកាន់ក្រុងអ៊ូហាន ។ តាមស្ថិតិ ក្រុងលីជាំងបានផ្តល់ដល់ក្រុងអ៊ូហាននូវជំនួយ ឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលមានទម្ងន់សរុប ៣២៥ តោន ។
ខំប្រឹងឡើង ខេត្តហ៊ូប៉េ ! ខំប្រឹងឡើង ក្រុងសៀននីង !ខេត្តយូនណាននឹងតស៊ូជាមួយអ្នកជានិច្ច ! (កាសែតយូនណាន ដេលី)