ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាចជួយ​អ្នក​ឲ្យ​ចៀស​ផុតពី​វីរុស​ដ៏​កាច សាហាវ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ក្រៅពី​ម៉ាស់ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​រាង កាយ​អ្នក​បាន​រឹងមាំ​។ ដូចនេះ អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រមទាំង​ញ៉ាំ ទឹកដោះគោ​ជូរ​ផងដែរ​។ អាហារ​ទាំងនេះ​ព្រមទាំង​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​សារធាតុ ចិញ្ចឹម អ្នក​គួរតែ​ពិសារ​ទាំងអស់ ទើប​រាងកាយ​អ្នក​រឹងមាំ​។​

​អ្នក​គួរតែ​ហាត់ប្រាណ ព្រោះ​ការហាត់​ប្រាណ​នេះ អាចជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក រឹងមាំ​ខ្លាំង​។ នៅពេលដែល​រាងកាយ​អ្នក​រឹងមាំ អ្នកនឹង​អាច​ទប់​ទល់នឹង​ជំងឺ​នោះ ធ្វើ​ឲ្យ​វា​មិន អាច​ចូលក្នុង​ខ្លួនប្រាណ​អ្នក​បានឡើយ​។​

​អ្នក​គួរតែ​ចូល​គេង​ឲ្យ​បាន​ពី​ព្រលឹម ហើយ​គេង​ឲ្យ​បាន​គ្រប់ ទើប​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំងនឹង​មេរោគ​បាន​។ ដូចនេះ អ្នក​គួរតែ​ធ្វើតាម​វិធី​ខាងលើនេះ ទើប​អាច​ការពារ​អ្នក​ពី​វីរុស​ដ៏​កាច​សាហាវ​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh