ជាទូទៅ​អារម្មណ៍​ឈឺ​ឆៀបៗ​ក្នុង​ទ្រូង គឺ​ដោយសារតែ​ការប្រែប្រួល​នៃ​អ័រម៉ូន​ក្នុង​រាងកាយ ជាពិសេស​មុនពេល ឬ​កំឡុងពេល​មក​រដូវ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នក​ដែល​ជិត​អស់ រដូវ​ក៏​ដូចគ្នា គឺ​ឧស្សាហ៍​ជួបប្រទះ​អា​ការៈឈឺ​ក្នុង​ទ្រូង​ជាប្រចាំ​។ ក្រៅពី​ឈឺ​ឆៀបៗ អ្នក​ក៏ ប្រហែល​ជាមាន​អារម្មណ៍​ក្រហាយ​និង​តឹងទ្រូង​ផងដែរ​។ ហើយ​ដើម្បី​រក្សា​តុល្យភាព​អ័រម៉ូន ដែលជា​មូលហេតុ​នៃ​អា​ការៈឈឺ​ទ្រូង មិនមែន​មកពី​ការប្រើប្រាស់​ថ្នាំ ឬ​បញ្ហា​សុខភាព​ផ្សេង ទៀត គឺ​គ្មានអ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ក៏​ព្រោះ​វា​អាច​ត្រូវបាន​ព្យាបាល​យ៉ាង​ងាយ​តាមរយៈ រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។

១. ទទួលទាន​សណ្ដែកសៀង​និង​អាហារ​ធ្វើឡើង​ពី​សណ្ដែកសៀង
ការ​ទទួលទាន​សណ្ដែក​សៀង និង​អាហារ​ផ្សេងៗ​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ដូចជា ទឹក​សណ្ដែក និង​តៅហ៊ូ​គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​បញ្ហា​ឈឺ​ឆៀបៗ ក្នុង​ទ្រូង​។ នោះ​ក៏​ព្រោះតែ​សណ្ដែកសៀង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phytochemicals ដែល​ជួយ​ស្ដារ​តុល្យភាព​នៃ​អ័រម៉ូន​បាន​យ៉ាង​ឆាប់រហ័ស​។ នៅពេល​អ័រម៉ូន​ក្នុង​រាងកាយ​មាន តុល្យភាព​ឡើងវិញ អា​ការៈឈឺ​ក្នុង​ទ្រូង​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​។​

២. បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​អា​ការៈឈឺ​ទ្រូង​មុនពេល ឬ​កំឡុងពេល​មក​រដូវ ចូរ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដូចជា​ចេក សណ្ដែក អង្ករសម្រូប និង​បន្លែ បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ប្រសិនបើ​អ្នកបង្កើន​ការទទួល​ទាន​អាហារ​ផ្ទុក​សម្បូរ​ទៅ ដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ពិសេស​កំឡុងពេល​មួយ​ឬ​ពីរ​សប្តាហ៍​មុន​មក​រដូវ​នោះ​អា​ការៈឈឺចាប់ ពេល​មក​រដូវ​នឹង​ថយចុះ​គួរឱ្យកត់សម្គាល់​។​

៣. បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ
មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព​ខ្ពស់ គួរអោយកត់សម្គាល់​ជួយ​កម្ចាត់​អ័រម៉ូន​ដែល​លើស​ចេញពី​ក្នុង​ប្រព័ន្ធ​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

៤. កម្រិត​ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ
ការទទួល​ទាន​អាហារ​ប្រៃ ឬ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​អាចធ្វើឱ្យ​រាងកាយ​ធន់​រក្សាទុក​ជាតិ​ទឹក​ច្រើន​លើស​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​បញ្ឈប់​ការទទួល​ទាន​អាហារ ប្រៃ​ច្រើន​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ឈឺ​ក្នុង​ទ្រូង​។​

៥. ទទួលទាន​រមៀត​
​រមៀត​ជួយ​បំបាត់​អាកា​រៈ​ឈឺទ្រូង ហើម និង​មាន​អារម្មណ៍​តឹង​ក្នុង​ទ្រូង​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ម្ស៉ៅ​រមៀត ឬ​រមៀត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ជាការ​ស្រេច​។ អ្នក​ក៏​អាច​ទទួលទាន​ទឹក​រមៀត​ជាប្រចាំ​ផងដែរ​ផងដែរ ដោយ​លាយ​រមៀត​ប្រមាណ ២​ក្រាម ក្នុង​ទឹក​ក្ដៅ ១ ពែង កូរ​អោយ​សព្វ សឹម​ទទួលទាន​នៅពេល​ក្ដៅ​ឧណ្ហៗ​។​

៦. ទទួលទាន​តែ​បៃតង​
ក្រៅពី​ជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ក្អួត និង​ពិបាក​រំលាយ​អាហារ​ហើយ​នោះ​តែ​បៃតង​ក៏ មាន​ប្រសិទ្ធិភាព​បំបាត់​អាកា​រៈ​ឈឺទ្រូង​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​ផងដែរ​។​

៧. ស្អំ​កម្ដៅ​និង​ស្អំ​ត្រជាក់​
ដើម្បី​កាត់បន្ថយ​ការឈឺ​ឆៀបៗ​ក្នុង​ទ្រូង ក៏ដូចជា​អាកា​រៈ​អម​មកជា​មួយ​ផ្សេងៗ​ទៀត​អ្វី​អ្នក ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​កូនកន្សែង​ស្អាត​មួ​យក​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ពូត​ទឹក​ចេញ​ហើយ​បត់ ដាក់​ស្អំ​លើ​ទ្រូង​របស់​អ្នក​។ នៅពេល​កន្សែង​ចុះ​ត្រជាក់​សឹម​ចាប់ផ្ដើម​ប្ដូរ​ស្អំ​ជាមួយ​ទឹក​ត្រជាក់ ម្ដង​ជាការ​ស្រេច​។​

​ប្រយ័ត្ន ៖ ប្រសិនបើ​អាកា​រៈ​ឈឺទ្រូង​មិន​ព្រម​បាត់ទៅ​វិញ​សោះ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ទោះបីជា​បាន​អនុវត្ត​រូបមន្ត​ណាមួយ​ខាងលើ​ហើយ​នោះ​អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​៕ ដោយៈ health.com.kh