Home ព័ត៌មានជាតិ សង្គម នាំ​ពលរដ្ឋ​ជា...

នាំ​ពលរដ្ឋ​ជាង​១.៦០០​នាក់​ដង្ហែ​ក្បួន​សុំ​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ​,​មន្ត្រី​អាជ្ញាធរ​ថា​ត្រូវ​ទប់ស្កាត់​

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​ជា​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​ទៅ​ដឹកនាំ​ពលរដ្ឋ​ជាង​១.៦០០​នាក់​ដង្ហែ​ក្បួន​តវ៉ា​សុំ​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ ។​ចំណែក​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​អះ​អង​ថា​មន្ត្រី​កងកម្លាំង​ត្រូវ​ទប់ស្កាត់​ព្រោះ​សកម្មភាព​នេះ​មិនមែនជា​បញ្ហា​ទំនាស់​ដីធ្លី​ឬ​ពលរដ្ឋ​រង​ការរំលោភ​ដីធ្លី​ពី​អ្នកមាន​ទ្រព្យ​ឬ​អ្នកមានអំណាច​ឡើយ ។​

​ផ្ទុយទៅវិញ​គឺ​ពលរដ្ឋ​នោះ​ដែល​ត្រូវ​ធ្លាក់ខ្លួន​ជា​ឧបករណ៍​ឬ​ក្លាយ​អ្នក​ចាញ់បោក​មេខ្យល់​និង​អ្នក​ញុះញង់​ឱ្យទៅ​ចាប់​ដីធ្លី​រដ្ឋ​និង​ដីធ្លី​កម្មសិទ្ធិឯកជន​។​មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២១​ខែកុម្ភៈ​ថា​៖​ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១.៦៥០​នាក់​។

​ក្នុងនោះ​ស្រី​៩០០​នាក់​(​មកពី​ប្រភព​ចម្រុះ​ភាគច្រើន​មកពី​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ក្រុង​សិរីសោភ័ណ​ស្រុក​ម៉ាឡៃ​និង​មួយចំនួន​តូច​ទៀត​បានមកពី​ស្រុក​សំពៅ​លូន​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​)​។​បាន​ប្រមូល​ផ្តុំគ្នា​ក្រោម​រចនាសម្ព័ន្ធ​ចាត់តាំង​និង​រៀបចំ​មួយ​នៅ​ចំណុច​តំបន់ការពារទេសភាព​រនាមដូនសំ​(​ចំណុច​ដី​បរិស្ថាន​)​ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។​

​ប្រជាពលរដ្ឋ​បាន​និយាយថា​៖​ពួកខ្លួន​ភាគច្រើន​ឮថា​លោកស្រី​ពោធិ​តី​សាវត្ថី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​ជ​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​ចុះមក​ចែក​ដី​ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ​នោះ​ឱ្យ ។​ជាងនេះទៅទៀត ដោយសារ​លោកស្រី​រូបនោះ​ថា​ដូចជា​បេសកជន ដែល​នឹង​បាន​ពាំនាំ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ដាក់ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ ។​

​ចំណែក​លោក​អែម សុខា អភិបាលស្រុក​ម៉ាឡៃ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​២១​ខែកុម្ភៈ​ថា ៖ មន្ត្រី​អាជ្ញាធរ​កងកម្លាំង​នគរបាល​កងរាជអាវុធហត្ថ​ក្រុមប្រឹក្សាឃុំ​មន្ត្រី​ម​ន្ទិ​រ​បរិស្ថាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ចុះទៅ​ទប់ស្កាត់​ពលរដ្ឋ​រាប់រយ​ពាន់​នាក់​នោះ​ដែល​មានបំណង​ចូលទៅ​ទទួល​ការបែងចែក​ដី​ក្នុង​តំបន់ការពារធម្មជាតិ​រនាមដូនសំ ។​

គឺ​សំអាងថា​អ្នកស្រី​ពោធិ​តី​សាវត្ថី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​ជា​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​ក្នុង​លិខិត​បេស​សក​កម្ម​លេខ​០៤៤​ចុះ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​បាន​ចុះមក​ចែក​ដី​ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ ដើម្បី​បែងចែក​ដី​ជូន​ពលរដ្ឋ​តាម​សំណើរ​របស់​តំណាង​ឈ្មោះ​សំរឹទ្ធិ ង៉ោ​ន និង​ឈ្មោះ​ញ៉ែម សា​វី ។​

​លោកស្រី​ពោធិ​តី​សាវត្ថី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​និង​ជ​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​ប្រាប់​ពលរដ្ឋ​ថា​៖​លោកស្រី​ទៅនេះ​មាន​បេសកកម្ម​ផ្លូវការ​ដើម្បី​មក​ទទួល​សំណូមពរ​និង​កង្វល់​របស់​រាស្ត្រ​ដល់​មូលដ្ឋាន​យកទៅ​រាយការណ៍​ជូន​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សាៗ​រាយ​បន្ទ​ទៅ​សម្តេច​តេ​ជោ​នាម​ន្ត្រី​៕S/


​រូបថត​៖​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នាំ​ពលរដ្ឋ​ជាង​១.៦០០​នាក់​ដង្ហែ​ក្បួន​សុំ​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ​, មន្ត្រី​អាជ្ញាធរ​ថា ត្រូវ​ទប់ស្កាត់ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...