​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​បន្ថែម ដល់​ជ័យលាភី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ​

253
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
នា​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្លិប​កីឡាហែលទឹក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ជាតិ កីឡាហែលទឹក​កម្ពុជា បាន​អញ្ជើញ​ជួប សំណេះសំណាល និង​ប្រគល់​ប្រាក់រង្វាន់ លើកទឹកចិត្ត​បន្ថែម ដល់​កីឡាករ កីឡាការិនី​ជ័យលាភី ក្នុង​ការប្រកួត​កីឡាហែលទឹក ដណ្ដើម ពានរង្វាន់​សម្ដេច​តេ​ជោ ដោយមាន​ការចូលរួម ពី​សំណាក់​ថ្នាក់ដឹកនាំ ទទួលបន្ទុក គ្រូបង្វឹក និង​កីឡាករ -​កីឡាការិនី​ផង​។​

​លោក រស់ វណ្ណា បាន​មានប្រសាសន៍ថា យើង​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​ក្លិប​កីឡាហែលទឹក របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបាន​មេដាយមាស ច្រើនជាងគេ​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​រដ្ឋលេខាធិការ បានបង្ហាញ​មហិច្ឆតា​ចង់ឃើញ កីឡាករ​-​កីឡាការិនី ដណ្ដើម​ជ័យជម្នះ នៅក្នុង​ការប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ដើម្បី​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក អន្តរជាតិ​ផងដែរ​។​

លោក​បាន​បន្តទៀតថា វិន័យ​ល្អ​សម្រាប់​ខ្លួនឯង ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការរស់នៅ ប្រកបដោយ​អនាម័យ គឺជា​គន្លឹះ​នាំមក​នូវ ភាពជោគជ័យ ក្នុង​អាជីព​របស់ខ្លួន​។ កីឡា​ការ​-​កីឡាការិនី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀមខ្លួន​ចូលរួម ប្រកួត​ដណ្ដើម​មេដាយមាស នៅ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គែ​ម ដែល​កម្ពុជា គម្រោង​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕​v