ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូរងគ្រោះបានត្រឹមតែ៣ម៉ោងកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនបង្រ្កាបបាននៅផ្ទះសំណាក់​៣៤២ តាមផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលវេលាម៉ោង៣​និង៤០នាទីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០។

លោក មៀច ឈួនសុីម៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថាក្រោយពីទទួលបានពាកកយបណ្ដឹងបុរសរងគ្រោះឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈេី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមនម្ចាស់ម៉ូតូម៉ាកហុងដា​ឌ្រីម​១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១AH-៩៧៦៣សេរីឆ្នាំ២០២០ដោយមានជនសង្ស័យចំនួន៦នាក់វាយប្លន់យកម៉ូតូបានសំរេចក្រោយមកក៏អោយលោក ផន អូន នាយផ្នែកព្រហ្មទណ្ឌខណ្ឌចុះស្រាវជ្រាវរហូតរយះពេល៣ម៉ោងបង្រ្កាបបានជនសង្ស័យចំនួន៦នាក់និងដកហូតម៉ូតូជនរងគ្រោះបានមកវិញ ។
ជនសង្ស័យទី១ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស ជាតិ ខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ
២. ឈ្មោះ សេីរ ចាន់ដារ៉ា ភេទប្រុស ជាតិ ខ្មែរ មុខរបរគ្មាន ។
៣. ឈ្មោះ សេីរ ចាន់កក្កដា ភេទប្រុស ជាតិ ខ្មែរ មុខរបរគ្មាន ។
៤. ឈ្មោះ ទូច ឃួន ភេទប្រុស ជាតិ ខ្មែរ មុខរបរគ្មាន ។
៥. ឈ្មោះ សុខា វិរៈបុត្រ ភេទប្រុស ជាតិ ខ្មែរ មុខរបរអ្នកចាក់សាក់
៦ . ឈ្មោះ នង រតនា ភេទប្រុស ជាតិ ខ្មែរ មុខរបរគ្មាន ។

ដកហូតវត្ថុតាងរួមមាន :
១. ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ កណ្តាល1AH-9763 (របស់ជនរគ្រោះ ) ។
២. ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាកលស្លាកលេខ កំពង់ចាម1D-9549 ។
៣. ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-1445 ។
៤. ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ អ៊ុតស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-5954។ជនសង្ស័យចំនួន៤នាក់កម្លាំងនឡរបាលយើងឃាត់នៅផ្ទះសំណាក់៣៤២ក្រោយមកក៏ឃាត់បាន២នាក់ទៀតនៅតាមផ្លូវដងផ្លូវ ។ចំណែកម៉ូតូរបស់អ្នករងគ្រោះនគរបាលយើងដកហូតពីជនសង្ស័យរងចាំឆ្លងយោបល់ព្រះរាជអាជ្ញាប្រគល់អោយអ្នករងគ្រោះវិញ ។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញ នៃអធិការ ដ្ឋាន នគរបាល ខណ្ឌ ចំការមន ឌ បានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង ០៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕B/