ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ Angkor Hordard Hotel ខេត្តសៀមរាប មាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០​ស្តីពី​ស្រូវ​អង្ករ​ប្រកបដោយ​និរន្តរភាព​។​កិច្ចប្រជុំ ក្រោម​អធិបតីភាព​លោក​បណ្ឌិត មី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​, លោក ឧកញ៉ា​ហ៊ុន​ឡាក់​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា​និង​ឧកញ៉ា​សុង​សា​រ៉ង​ប្រធាន​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា​។


​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​និង​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹងថា​កិច្ចប្រជុំ​កំពូល​ឆ្នាំ​២០២០​នេះ​គោលបំណង​៖​ដើម្បី​បង្កើត​កិច្ចសន្ទនា​រវាង​សហគម​ន៌​កសិកម្ម​និង​ដៃគូរ​អភិវឌ្ឍ​ន៌​ក្នុង​ភាពជា​ដៃគូរ​។​ដើម្បី​ជម្រុញ​ខ្សែសង្វាក់​តម្លៃ​ប្រកបដោយ​និរន្តរភាព​បញ្ហា​ប្រឈម​និង​ដោះស្រាយ​និង​ជម្រុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​Digital​និង​ការច្នៃប្រឌិត​ក្នុង​សង្វាក់​តម្លៃ​ដើម្បី​មា​នល​ទ្ឋ​ភាព​ទទួលបាន​កម្ចី​ហិរញ្ញវត្ថុ​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​បាន​បន្តថា​សមាស​ភាព​ចូល​រួមមាន​គ្នា​ប្រមាណ​២០០​នាក់​មកពី​សហគមន៍​កសិកម្ម​ចំនួន​៦០​ដែលជា​ដៃគូរ​របស់​ក្រុមហ៊ុន​CACC​។​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK,​ចម្រើន​,​ស្ថាបនិក​និង​ធនាគារ​អភិវឌ្ឍ​ន៌​ជនបទ ព្រមទាំង​មាន​ដៃគូរ​អភិវឌ្ឍ​ដូចជា អង្ក​ការ Oxfam, CAVAC, BioAgroChem, Agri-Smart និង IRRI បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ផងដែរ​៕S/