ល្បួងសិស្សសាលាពោធិ៍ចិនតុងយកទៅដោះយកគ្រឿងអលង្កានៅផ្សារដើមគរ

213
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ មានបទល្មើសថ្មីមួយទៀតហើយ តែរូបភាពចាស់ នាំក្មេងស្រីសិស្សសាលាពោធិចិនតុង ទៅ ដោះ យកគ្រឿងអល័ង្កាអស់ពីខ្លួនរលីង ផ្អើលប្រជាពលរដ្ឋព្រួយបារម្មណ៍ សមត្ថកិច្ចប្រកាសស្វែងរក ទីបំផុតក្រុមគ្រួសារតាមរកឃើញកូនស្រីវិញ តែបាត់អស់គ្រឿងអល័ង្កា នៅផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្មេងសិស្សសាលារៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាពោធិចិនតុង មានឪពុកម្តាយ ប្រកបរបរ ប៉ះកង់រថយន្ត នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។

បើតាមប្រភពមួយបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ទើបមកពីចូលរួមពិធីមង្គលការសាច់ញាតិ ជាមួយក្រុមគ្រួសារ ហើយបានទៅចូលរៀននៅថ្ងៃទី២១ ម្សិលមិញនេះ ពេលមកដល់ផ្ទះ ឪពុកម្តាយ ភ្លេចដោះយកគ្រឿងអល័ង្កាទុក កូនស្រីប្រញ៉ាប់ចូលរៀន ទៅសាលាបាត់ ស្រាប់តែមានជនសង្ស័យបន្លំខ្លួនចូលសាលា ល្បួងនាំក្មេងស្រីទៅដោះយកគ្រឿងអល័ង្កាអស់ពីខ្លួនរលីង រហូតដល់បាត់ក្មេងទើបនាំគ្នាឆោឡោ សមត្ថកិច្ចប្រកាសស្រាវជ្រាវ ស្វែង រក រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបក្រុមគ្រួសារ តាមស្វែងរកឃើញកូនស្រី នៅឯផ្សារដើមគរ ខណ្ឌទួលគោក។

ជុំវិញបទល្មើសនេះ សូមមាតា បិតា មេត្តាបង្កើនការប្រុងប្រយ័ត្ន ចំពោះកុលបុត្រ កុល ធីតា របស់ខ្លួន គប្បីមិនត្រូវឲ្យកូនចៅ ពាក់គ្រឿងអល័ង្កា តាមខ្លួន ទៅសាលារៀន៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ