តុលាការកំពុងសាកសួរបុរសកែភេទ​ជាស្រី ដែលឡាយលក់ខ្លួន លើBigo​ Live

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសកែភេទជាស្រីដែលឡាយលក់ខ្លួន លើBigo Liveបានត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០ ដោយភ្ជាប់សេចក្តីសន្និដ្ឋានចោទប្រកាន់ពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។

បុរសកែភេទជាស្រី រូបនេះឈ្មោះ ម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំបានត្រូវលោកហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អ៊ីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលើ Bigo Live ដើម្បីយកមកធ្វើការសួរចម្លើយនិងរៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដើម្បីបញ្ជូនបន្តទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ព្រោះទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា បានធ្វើនេះពិតជាធ្វើអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់ស្ត្រីខ្មែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular