អភិបាលរាជធានីជំរុញឲ្យបញ្ជ្រៀបពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន ឲ្យកម្មករបានដឹង ខណៈមេរោគកូរ៉ូណាថ្មីមិនកើតមាននៅលើពលរដ្ឋកមម្ពុជាណាម្នាក់

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានជំរុញឲ្យ ចលនាសហជីពរាជធានីភ្នំពេញ បញ្ជ្រៀបពីទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោហ៊ុន សែន អោយកម្មករបានដឹង ខណៈមេរោគកូរ៉ូណាCOVID-19 មិនកើតមាននៅលើពលរដ្ឋកមម្ពុជាណាម្នាក់ ។

លោកអភិបាលបន្តថា ចំពោះភាពមនុស្សធម៌របស់សម្ដេចក្នុងការទទួលទេសចរណ៍ដែលជិះលើកប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្ស ជាង ២២០០នាក់ ដែល បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមក ហើយក្រោយមកត្រូវបានអាជ្ញាធរប្រទេសម៉ាឡេស៊ីប្រកាសថា លោកយាយអាយុ៨៣ឆ្នាំជនជាតិអាមេរិកម្នាក់បានឆ្លងជម្ងឺនេះ តែមកដល់ពេលនេះអ្វីដែលជាការពិតនោះ លោកយាយម្នាក់នោះក៏ត្រូវបានឧបនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីបញ្ជាក់ថា មិនមានជម្ងឺកូរ៉ូណាថ្មី (Covid-19)នោះទេ ។ ព័ត៌មាននេះជាកាដូដ៏ធំមួយឬជាសម្បត្តិមហាសាលសំរាប់កម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានជំនឿជឿជាក់ មកលើសម្ដេចតេជោហ៊ុន សែន។

លោកអភិបាលរាជធានីអះអាងថា៖ គ្មានហេតុផលណាមួយ ដែលសម្ដេចតេជោធ្វើដើម្បីបំផ្លាញប្រជាជាតិឯងនោះទេ ។ សម្តេចបានលះបង់ សូម្បីតែអាយុជីវិតដើម្បីរំដោះប្រទេសចេញពីរបបប៉ុលពត និងបានធ្វើការអភិវឌ្ឍន៍ ប្រទេសឲ្យរីកចម្រើនថែមទៀត ។ ដូច្នេះទេលោកស្នើសុំឲ្យបញ្ជ្រាបអ្វីដែលសម្ដេចបានធ្វើឱ្យបងប្អូនកម្មករបានដឹងនិងពន្យល់ពួកគាត់ឱ្យបានយល់ច្បាស់។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈចលនាសហជីពរាជធានីរបស់គណៈចលនាមហាជននៃគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងលទ្ឋផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺ ជាកិច្ចប្រជុំលើកដំបូងរបស់គណៈចលនាសហជីពរាជធានីភ្នំពេញ បន្ទាប់ពីគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចកែសម្រួលគណៈចលនាមហាជន របស់គណៈកម្មាធិការបក្សរាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានគណៈចលនា បានស្នើឱ្យក្រុមការងារខណ្ឌ សង្កាត់ ត្រូវចុះអន្តរាគមន៍ទប់ស្កាត់ ចំពោះម្ចាស់ផ្ទះជួល ដែលតម្លើងថ្លៃ បន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតស្នាក់នៅផ្ទះជួល អំពីតម្លៃទឹកស្អាត តម្លៃភ្លើងអគ្គិសនី ថ្លៃឈ្នួលបន្ទប់ អំពីសន្តិសុខ បរិស្ថាន ។ល។ ក្រុមការងារកសាងគណបក្ស កសាងអង្គភាព សហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌ សង្កាត់ ត្រូវពង្រីកសមាជិកគណបក្សនៅតាមរោងចក្រ ក្នុងគោលដៅអោយបាន ៧០% នៃសមាជិកសហជីព មូលដ្ឋានរោងចក្រ ។ បង្កើតសាខាបក្សបនិងអនុសាខាបក្ស នៅគ្រប់រោងចក្រ ព្រមទាំងអនុវត្តរបបប្រជុំជីវភាពអោយបានទៀងទាត់ ។ សម្របសម្រួល និងដោះស្រាយនៅហ្នឹងកន្លែងនូវវិវាទផ្សេងៗ ដែលកើតមាននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ។ កាត់បន្ថយឲ្យបានជាអតិបរិមា បាតុកម្ម កូដកម្មខុសច្បាប់ ។ ចិញ្ចឹមចលនាដល់កម្មករ និយោជិត មានធុរៈ និងត្រូវដោះស្រាយទាន់ពេលវេលា នូវករណីមិនប្រក្រតី នៅតាមកន្លែង ស្នាក់នៅរបស់បងប្អូនកម្មករ និយោជិត ដូចជា សន្តិសុខ ថ្លៃទឹក ថ្លៃភ្លើងអគ្គិសនី ថ្លៃបន្ទប់ បរិស្ថាន … ។ល។ បន្តផ្សព្វផ្សាយអនុសាសន៍ ១០ចំណុចរបស់សម្តេចតេជោ ជូនដល់បងប្អូនកម្មករ និយោជិតឲ្យបានជាប្រចាំ ។ ពិសេសសូមយកចិត្តទុកដាក់បំផុសឲ្យបងប្អូនកម្មករ និយោជិតរបស់យើង កុំបារម្ភណ៍អំពី EBA ដែលសហគមន៍អឺរ៉ុបព្យួរ ឬ ដកចេញពីកម្ពុជា និងកុំចាញ់បោកការឃោសនា សង្គ្រាមចិត្តសាស្ត្រ ឧបាយកលរបស់ពួកប្រឆាំង និងពួកអគតិអោយសោះ ។

សូមបញ្ជាក់ថា ចំពោះការកែសម្រួលសមាសភាព គណ:ចលនាសហជីព របស់គណ: ចលនាមហាជននៃញណ:កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញគឺ លោក ឃួង ស្រេង ជាប្រធានដែលមានលោកកើត ឆែ លោកស៊ុយ សេរិទ្ធនិងលោកហួត ហៃ ជាអនុប្រធាន៣រូបនិងមានសមាជិក១៦រូប៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...

ក្រសួងសុខាភិបាល​បង្ហា​ញ​ព...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...