ដោយគូលែន/សៀមរាប ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងពន្លត់ភ្លើងឆេះព្រៃលិចទឹក ស្ថិតនៅចំណុច ត្រពាំង ទឹកថ្លា ក្នុងភូមិសាស្ត្រឃុំ ប្ញស្សីលក ស្រុកជីក្រែងដែលមានការចូលរួមពី លោក ធិននី សុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលកំពង់ក្ដី និងអន្លង់សំណរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អធិការរងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំសង្វើយ មេភូមិព្រៃប្រស់ ប្រជាការពារភូមិ ។

លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បាននិយាយថា ជាលទ្ធផល ក្រុមការងារបានពន្លត់ភ្លើងឆេះព្រៃនេះបានប្រហែល ៣ហ.ត ហើយក្រុមការងារបានរៀបចំផែនការសម្រាប់ពន្លត់ភ្លើងឆេះនេះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បន្តទៀត ។

សូមបញ្ជាក់ថា ភ្លើងឆេះព្រៃលិចទឹកនេះស្ថិតនៅចំណុច ត្រពាំង ទឹកថ្លា ក្នុងភូមិសាស្ត្រឃុំ ប្ញស្សីលក ស្រុកជីក្រែង៕/b