ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកទី២២ខែកុម្ភៈឆ្នាំ២០២០រដ្ឋបាលខេត្តបានប្រារព្វទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យឆ្នាំ២០២០។ទិវានេះដោយមានវត្តមានលោកស៊ូសិរីអភិបាលរងខេត្តព្រះវិហារនិងមានការចូលរួមពីអភិបាលក្រុងស្តីទី,លោកអភិបាលស្រុក,កងកម្លាំងទាំងបី,សិស្សានុសិស្សនិងអាជីវករជុំវិញខេត្តជាច្រើន។
លោកស៊ូសិរីអភិបាលរងខេត្តព្រះវិហារបានថ្លែងថាគោលបំណងក្នុងការប្រារព្ធទិវាពន្លត់អគ្គិភ័យនេះឡើងត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងករណីមានហេតុការណ៍អគ្គភ័យកើតឡើងត្រូវរួមគ្នាដោះស្រាយពន្លត់ឱ្យទាន់ពេលវេលាឱ្យទាន់សភាពការណ៍។គ្រោះមហន្តរាយភ្លើឆេះផ្ទះគឺជាសោកនាដកម្មដ៏ធំធេងគ្មានអ្នណាម្នាក់ចង់ឱ្យកើតមានឡើយព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងជីវភាពរស់នៅប្រជាពលរដ្ឋ។
លោកស៊ូសិរីអភិបាលរងខេត្តបានបន្តថាដូច្នេះកម្លាំងមានសមត្ថកិច្ចពិសេសកងកម្លាំងពន្លត់អគ្គភ័យនៃស្នងការនគបាលខេត្តត្រូវយកចិត្តទូកដាក់និងទទួលខុសត្រូវខ្ពស់ក្នុងករណីអគ្គិភ័យកើតឡើង។ត្រូវរួមគ្នាដោះស្រាយពន្លត់ឱ្យទាន់ពេលវេលានិងទាន់សភាពការណ៍។ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនិងផ្សព្វផ្សាយលេខទូរសព្ទគ្រប់មូលដ្ឋានដើម្បីទទួលការរាយការណ៍ពីប្រជាពលរដ្ឋក្នុងករណីមានហេតុការណ៍កើតឡើង៕S/