ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​មាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៦​ឆ្នាំ​២០២០​នៅ​ខេត្តបាត់ដំបង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ថោង ខុន​ទេស​រដ្ឋមន្ត្រីក្រសួង​ទេស​ចេ​ណ៍​និង​លោក​ងួន​រតនៈ​អភិបាលខេត្ត​។​លោក​ផ្លុ​ង​ធឿន​ទីប្រឹក្សា​និង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​កិច្ចការ​ទូទៅ​បាន​អាន​របាយការណ៍​វឌ្ឍនភាព​ស្តីពី​លទ្ធផល​ការងារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទ​ន្ល​លើក​ទី​៦​ឆ្នាំ​២០២០​ពីថ្ងៃ​ទី​១៣​ដល់​១៥​ខែ​មិនា​ឆ្នាំ​២០២០​នៅ​ខេត្តបាត់ដំបង​។​

​លោក​បណ្ឌិត​ថោង​ខុន​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទេសចរ​បាន​បញ្ជាក់ថា​ក្នុង​កម្មវិធី​បុណ្យ​ទ​ន្ល​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​នេះ​គឺ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រ​សូង​មហាផ្ទៃ​អញ្ជើញ​ជា​គណៈអធិបតី​ត​ណា​ង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​ជាប់​បេសកកម្ម​ទៅ​ប្រជុំ​នៅ​អាមេរិក​។​ក្នុង​ថ្ងៃទី​១៤​ខែកុម្ភៈ​ដែលជា​ថ្ងៃទី​២​គឹ​ដាក់​ល្ខោនបាសាក់​របស់​ក្រសួង​វិចិត្រសិល្បៈ​សម្តែង​រឿង​ប្រវត្តិ​ភ្នំ​សំពៅ​មុន​។​
​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​តាមពិតទៅ​បុណ្យ​ទន្លេ​មិនសូវមាន​ប្រទេស​ជា​មិត្ត​ចូលរួម​ទេ​។​ប៉ុន្តែ​ខេត្ត​តាម​ព្រំដែន​អាច​អញ្ជើញ​មិត្តភក្តិ​នៅជាប់​ព្រំដែន​មក​បាន​ព្រោះ​ជា​ខេត្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដូចជា​ខេត្ត​ចាន់​បូរី​ប្រទេស​ថៃ​បើ​គាត់​មក​យើង​ស្វាគមន៍​។​ខាង​ខេត្ត​ដា​ណាំង​ប្រទេស​វៀតណាម​ក៏​យើង​អញ្ជើញ​។​ខាង​ខេត្ត​យូ​ណាន​ប្រទេស​ចិន​ក៏​យើ​ងក៍​អញ្ជើញ​ដែរ​តែ​គាត់​ជាប់រវល់​។​

​ដោយឡែក​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​គាត់​តាម​រហូត​ដែរ​ព្រោះ​គាត់​ចង​ង់​ផ្សាយ​ពី​វប្បធម៌​របស់គាត់​ណាស់​។​ចំណែក​សិល្បៈ​មាន​មកពី​ខេត្តពោធិសាត់​និង​ខេត្តបន្ទាយមានជ័យ​។​កម្មវិធី​ថ្ងៃទី​៣​មាន​កីឡា​មាន​ស្តង់​ពិ​ព័រ​ណ៌​និង​មានកម្ម​វិធី​សិល្បៈ​បន្ត​ហើយ​មិនមែន​មានតែ​កន្លែង​ធំ​នោះទេ​គឺ​ត្រូវ​មាននៅ​កន្លែង​ស្តង់​បរទេស​នៅ​ទីលាន​កីឡដ្ឋាន​បាល់ទាត់​វាល​បែក​ចាន​និង​នៅ​កន្លែង​ជាច្រើន​ទៀត​បើ​យើង​ដាក់​តែមួយ​កន្លែង​នោះ​នឹង​បោល​បុក​គ្នា​៕S/

​រូប​ថ​តៈ​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​មន្ត្រី​ពាក់​ព័​ន្ឌ​ចូលរួមៗ​ក​ទេស​រដ្ឋ​មន្តី​មានប្រសាសន៍​សំណេះសំណាល​