Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​មួយគ្រ...

រថយន្ត​មួយគ្រឿង​ត្រូវ​នគរបាល​ដកហូត​ពី​ការចុះ​រដ្ឋបាល​បង្ក្រាប​គ្រឿង​ញៀន​យកមក​ធ្វើ​កម្មសិទ្ធិ​

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ងឿងឆ្ងល់​ថា​រថយន្ត​ដកហូត​ពី​ការចុះ​រដ្ឋបាល​បង្ក្រាប​គ្រឿង​ញៀន​ដកហូត​បាន​រថយន្ត​មួយគ្រឿង​ម៉ាក​Scoin​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H3153​សង្ស័យ​គ្មាន​ពន្ធ​ម៉េច​បាន​ដោះ​ស្លាក​លេខ​ចេញ​ដូរ​ស្លាក​លេខ​នគរបាល​ទៅវិញ​។​

​ប្រជាពលរដ្ឋ​មាន​ឆ្ងល់​ថា​មូលហេតុ​អ្វី​បានជា​លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ​ហ៊ាន​យក​រថយន្ត​នោះ​គ្រាន់តែ​ម្ចាស់​ទិញ​អត់​ពន្ធ​ដកហូត​ដាក់​ស្លាក​លេខ​នគរបាល​ធ្វើជា​កម្មសិទ្ធិ​អង្គភាព​ទៅវិញ​?​រថយន្ត​នោះ​កាលពី​ដកហូត​ក្នុង​ប្រតិបត្តិ​ចុះ​រដ្ឋបាល​ការបង្ក្រាប​ការជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​នៅ​សង្កាត់​បឹងទំពុន​។​ទី​១​និង​ឆែកឆេរ​រហូតដល់​ស្ទឹងមានជ័យ​,​ទី​២​ឃាត់​មនុស្ស​ចំនួន​៦​នាក់​និង​ម្ចាស់​រថយន្ត​ផង​។​ក្រោយមក​ក៏​ឃាត់​បានតែ​ជនសង្ស័យ​តែ​៣​នាក់​និង​ដកហូត​ថ្នាំញៀន​១១​កញ្ចប់​ថង់​តូច​ផងដែរ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក​ម៉េង​វិមាន​តារា​អធិការនគរបាល​ខណ្ឌ​មានជ័យ​បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​ករណីនេះ​កើតឡើង​ជាង​មួយខែ​មុន​គឺ​បាន​ចុះ​រដ្ឋបាល​នៅ​សង្កាត់​ស្ទឹងមានជ័យ​២​និង​បឹងទំពុន​១​។​ក្នុងនោះ​ក៏បាន​រកឃើញ​នូវ​ជនសង្ស័យ​មួយចំនួន​ព្រមទាំង​ជន​ស្បែក​ខ្មៅ​ម្នាក់​ដែលមាន​ការដកហូតរ​ថ​យន្ត​បាន​មួយគ្រឿង​នេះ​។​រឿងនេះ​គឺ​កើតចេញពី​រឿង​បុគ្គល​ច្រណែនឈ្នានីស​ដែល​ចោទថា​ចាប់យក​រថយន្ត​ពី​ជនសង្ស័យ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​យកមក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។​
​លោក​អធិការ​បាន​បញ្ជាក់ថារ​ថ​យន្ត​របស់​ជនជាតិ​ស្បែក​ខ្មៅ​នោះ​មាន​ស្លាក​លេខ​អាស៊ាន​ដែល​ឆែក​ទៅ​មិនត្រូវ​នឹង​លេខ​តួលេខ​ម៉ាស៊ីន​ស៊េរី​ឆ្នាំ​របស់​រថយន្ត​នេះ​ទេទើ​បលោក​សម្រេចចិត្ត​យក​រថយន្ត​នេះ​មក​ដាក់​ស្លាក​លេខ​ន​.​ប​ដើម្បី​បម្រើ​អង្គភាព​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ​គ្រាន់​នឹង​បាន​ដឹក​អ្នកទោស​ត្រូវ​បញ្ជូនទៅ​តុលាការ​ជាដើម​។​

​លោក​បន្តថា​រថយន្ត​មួយគ្រឿង​នេះ​វា​មាន​ភាពចំណាស់​ទៅហើយ​ណាមួយ​អង្គភាព​គ្មាន​រថយន្ត​ប្រើប្រាស់​ដើម្បី​បញ្ជូន​អ្នកទោស​ទៅកាន់​តុលាការ​។​ដូច្នេះ​ទើប​សម្រេច​ថា​យក​រថយន្ត​នេះ​មក​ទុក​នៅ​អង្គភាព​សិន​បើកាលណា​ម្ចាស់​របស់​រថយន្ត​មាន​ឯកសារ​គ្រប់គ្រាន់​មក​បង្ហាញ​លោក​នឹង​ផ្ដល់​រថយន្ត​នេះ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...