ដោយៈសុផល/ភ្នំពេញ៖អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធីផ្សព្វផ្សាយ«ម្ហូបអាហារនិងភេសជ្ជៈថៃឆ្នាំ២០២០THAIFOOD&BEVERAGEFESTIVAL2020»ចាប់ពីថ្ងៃទី២២ខែកុម្ភៈរហូតដល់ថ្ងៃទី១ខែមីនាឆ្នាំ២០២០នៅផ្សារម៉ាក្រូសែនសុខរាជធានីភ្នំពេញ។
ពិព័រណ៍នេះមានទំនិញម្ហូបអាហារនិងភេសជ្ជៈថៃជាច្រើនប្រភេទដោយមានការលក់បញ្ចុះតម្លៃយ៉ាងពិសេសព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទស្សនាការចម្អិននិងភ្លក្សម្ហូបថៃពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញាបញ្ជាក់ពីគុណភាពមុខម្ហូបថៃ Thai Select។
ថ្លែងក្នុងពិធីសម្ពោធកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០នៅផ្សារម៉ាក្រូសែនសុខលោកជីរ៉ាវុធសុវណ្ណាអាតអគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានឯកអគ្គរាជទូតថៃ បានមានប្រសាសន៍ថា៖កម្មវិធីផ្សព្វផ្សាយ និង ភេសជ្ជៈ នាលើកនេះ គឺជាកម្មវិធីជំរុញការ លក់ទំនិញម្ហូបអាហារនិង ភេសជ្ជៈថៃ នៅផ្សារម៉ាក្រូសាខាភ្នំពេញ។ដែលរៀបចំឡើងចាប់ ២២ ខែកុម្ភៈដល់ថ្ងៃ១ខែមីនាឆ្នាំ២០២០ដើម្បីបើកឱកាសឱ្យប្រជាជនកម្ពុជាបានទិញទំនិញដែលមានគុណភាពក្នុងតម្លៃសមរម្យ។
ទន្ទឹមនឹងនោះដែរក៏បានជួយជំរុញការពង្រីកទីផ្សារទំនិញថៃដោយនាំយកទំនិញម្ហូបអាហារនិងភេសជ្ជៈរួមទាំងសម្ភារវេចខ្ចប់ម្ហូបអាហារដែលមានដាក់លក់ស្រាប់ដើម្បីរៀបចំកម្មវិធីជំរុញការលក់ដោយរួមទាំងអស់៥០ម៉ាកឬ១៦ស្តង់មានដូចជា៖អាហារស្ងួត១២ស្តង់,ផ្លែឈើទឹកដោះគោនិង សាច់ក្រក៣ ស្តង់, សំភារៈសម្រាប់វេចខ្ចប់ម្ហូបអាហារ១ស្ដង់។
លោកប៉ាន់យ៉ារ៉ាក់ភូនសាប់ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ពិព័រណ៍នេះមានសារៈសំខាន់ដើម្បីទទទយលស្គាល់និងជំរុញការលក់ទំនិញម្ហូបអាហារនិងភេសជ្ជៈរបស់ថៃ។ទំនិញទាំងនេះកំពុងមានការពេញនិយមទាំងនៅក្នុងប្រទេសថៃនិងកម្ពុជា។លោកបានបញ្ជាក់ថា«នេះជាការប្រមូលផ្តុំទំនិញម្ហូបអាហារនិងភេសជ្ជៈរបស់ថៃដែលមានគុណភាពនិងជាឱកាសក្នុងការផ្សព្វផ្សាយទំនិញរបស់ថៃឱ្យប្រជាជនកម្ពុជាស្គាល់កាន់តែច្រើនឡើង។ជាពិសេសពង្រឹងទំនាក៉ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអាជីវកម្មរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ»។
លោក យុទ្ធភូមិ ចៈរើនសុខ អ្នកគ្រប់គ្រងទូទៅផ្សារម៉ាក្រូខេមបូឌា បានឱ្យដឹងថាៈ ផ្សារម៉ាក្រូ បច្ចុប្បន្ន មានទំនិញជាង១ម៉ឺនមុខក្នុងនោះទំនិញប្រមាណ៧០ភាគរយជាទំនិញមកពីប្រទេសថៃ។ពិព័រណ៍ «ម្ហូបអាហារនិងភេសជ្ជៈថៃឆ្នាំ២០២០»នាពេលនេះជាការណែនាំទំនិញថ្មីៗដល់អាជីវករនិងប្រជាជនកម្ពុជា ក៏ដូចជាការបើកឱកាសថ្មីដល់អាជីវករថៃផងដែរ៕S/
ចំណងជើងរូបថត៖អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំកម្មវិធីផ្សព្វផ្សាយ «ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ »ចាប់ពីថ្ងៃទី២២ខែកុម្ភៈរហូតដល់ថ្ងៃទី១ខែមីនា ឆ្នាំ២០២០នៅផ្សារម៉ាក្រូ សែនសុខរាជធានីភ្នំពេញ