ដោយៈសាវរក្ស/ភ្នំពេញ៖បើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស គិតពីម៉ោង២រសៀលថ្ងៃទី២១ដល់ម៉ោង២រសៀលថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលមនុស្ស ស្លាប់ ២ នាក់ និង បង្កឱ្យ រងរបួស ធ្ងន់ ៨ នាក់ ( ស្រី ម្នាក់ ) និងរបួសស្រាលម្នាក់ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថាគ្រោះថ្នាក់ដែលបង្ក ឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១១នាក់នៅថ្ងៃទី២២ខែកុម្ភៈនេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិច ចំនួន៨លើក៕