​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ សមាគម​កាយឫទ្ធិ​កម្ពុជា បានរៀបចំ​កម្មវិធី ប្រារព្ធ​ពិធី​សច្ចា និង​អបអរសាទរ ទិវា​នឹករលឹក​ឆ្នាំ​២០២០ Thinking Day 2020 ក្រោម​ប្រធានបទ «​ភាព​ចម្រុះ សមធម៌ ការរួមបញ្ចូល​គ្នា​» ( Happy Thinking Day 2020UnderTheThemeDiversityEquiltyandInclusion)​។​ដោយមាន​ការចូលរួម​ពី សំណាក់​ស្ថាបនិក​ស្នងការ​,​ស្នងការរង​សមាជិក​កិត្តិយស​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត​និង​សមាជិក​សមាជិការ​ជាង​២០០​នាក់​នៅ​អគារ​ពិ​ពរណ៍​កោះ​ពេជ្រ​អគារ​B​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

លោកស្រី​ស៊ិន​សិរី​ជា​អគ្គស្នងការ​សមាគម​បានបញ្ជាក់​ថា​ចលនា​កាយឫទ្ធិ​នារី​ជា​សកម្មភាព​ដែលមាន គោលដៅ​និង​ភាពសប្បាយ​រីករាយ​សម្រាប់​កុមារី​និង​យុវតី​គឺជា​ការអប់រំ​ក្រៅ​ប្រព័ន្ធ​មួយ​ដែល​ផ្តល់ឱកាស​ឱ្យ​កុមារី និង​យុវតី​សាកល្បង​ចូលរួម​សកម្មភាព​ផ្សេងៗ ដើម្បីឱ្យ​ពួកគេ​មាន ការទុកចិត្ត​លើ​ខ្លួនឯង និង​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​សង្គម​។ ចលនា​កាយឫទ្ធិ​នារី​ជា​ចលនា ស្ម័​ត្រ​ចិត្ត មិនមែន​រដ្ឋាភិបាល មិន​ប្រកាន់​ក្រុម មិន​ប្រកាន់វណ្ណៈ សាសនា ជាតិ​សាសន៍ ឬ ពណ៌​សម្បុរ​ឡើយ ។​

​សមាគម កាយឫទ្ធិ នារី កម្ពុជា គឺជា សមាគម ក្រៅ រដ្ឋា ភិ​បាល មួយ ដែល មាន ទិស ដៅ​លើកកម្ពស់ ការអប់រំ ដល់ កុមារី និង​យុវតី ឱ្យ ក្លាយ ទៅជា ពលរដ្ឋ ល្អ​។​សមាគម​នេះ​មាន​បេសកកម្ម​ជួយ​អភិវឌ្ឍន៍ ថា​ម ពល កុមារី យុវតី​ដើម្បីឱ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង​គ្រួសារ សហគមន៍ និង ប្រទេស ជាតិ​។​

​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​បំពាក់​កន្សែង​ចូល​ជា​សមាជិក​សមាគមន៍​កាយ​រឹទ្ធ​នៃ​កម្ពុជា​បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​និង​មោទនភាព​ដែល​បាន​ចូលរួម​ជាមួយ​សមាគម​កាយរឹទ្ធិ​នារី​កម្ពុជា​។​លោកស្រី​បាន​មានប្រសាសន៍ថា​៖​យើង​ដើរ​ទៅមុខ​ទាំងអស់គ្នា​ប្រកបដោយ​មោទនភាព​និង​ប្ដេជ្ញា​ដឹកនាំ​បន្ត​ដោយមាន​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ចាស់ៗ​ដើម្បី​បុព្វហេតុ​សកម្មភាព​សង្គម​របស់​សមាគមន៍​កាយ​រឹទ្ធ​នារី​កម្ពុជា​។

​សូម​រំលឹកថា​ប្រវត្តិ​នៃ​កកើត​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ផ្តើម​នៅពេល​អាណានិគម​បារាំង​។​ប៉ុន្តែ​សកម្មភាព​ត្រូវ​កាត់ផ្តាច់​២​ទស្សវត្ស​ដោយ​សង្គ្រាម​និង​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៦​ដោយ​ការស្នើ​ពី​គណៈប្រតិភូ​សមាគម​កាយ​ឫទ្ធិ​ពិភពលោក (WAGGGS) ។​លោកស្រី លាង ម៉េង​ហូ បាន​ប្រមូល​និស្សិត​១៦​នាក់ និង​រៀបចំ​ជូន​គណៈកម្មាការ​បណ្តុះបណ្តាល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បង្កើតឱ្យមាន​គ​ណៈ​ក​ម្មា​ការ និង​រៀបចំ​ជា​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ខែរ​ជាមួយ​ក្រសួងមហាផ្ទៃ​ថ្ងៃទី​១៧​ឧសភា​ឆ្នាំ​១៩៩៧​។​


​ឆ្នាំ​១៩៩៩​គណៈកម្មការ​ប្រតិបត្តិ​ដំបូងបង្អស់​ត្រូវបាន​រៀបចំ​ឡើង​បន្ទាប់ពី​ការបណ្តុះបណ្តាល​ដោយ​គណៈកម្មការ​ប្រតិបត្តិ​នៅ​ក្រុង​បាងកក​។​ឆ្នាំ​១៩៩៩​ខែសីហា​សមគម​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ពី​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​(WAGGGS)​ដើម្បី​ចូល​ជា​សមាជិក​។​នៅ​ថ្ងៃ​៧​ខែធ្នូ​ឆ្នាំ​១៩៩៩​សម្តេច​ព្រះរាជអគ្គមហេសី​នរោត្តម​មុនីនាថ​សីហនុ​ទ្រង់​បានទទួល​យល់ព្រម​តាម​សំណើ​របស់​គណៈកម្មាការ​ប្រតិបត្តិ​ជា ព្រះប្រធាន​កិ​តិ្ត​យស​។​

​នៅ​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១១​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​និង​បាន​ក្លាយជា​សមាជិក​ពេញ​សិទ្ធ​នៃ​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​(WAGGGS)​នៅក្នុង​សន្និសីទ​ពិភពលោក​លើក​ទី​៣៤​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ទី​Edinburgh,ScotlandUnitedKingdom​។​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៦​តាមរយៈ​សន្និបាត​លើក​ទី​៩​បាន​បោះឆ្នោត​ជ្រើសរើស​គណៈ​ក​ម្មា​ធី​ការប្រតិបត្តិ​អាណត្តិ ២០១៦-២០១៨ ដឹកនាំ​ដោយ​លោកជំទាវ ស៊ិន សិរី ជា​អគ្គស្នងការ​។​

​បច្ចុប្បន្ននេះ​សមាគម​កាយឫទ្ធិ​នារី​កម្ពុ​ជាមាន​សមាជិក​ដែល​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​ចំនួន​៤៥០១​សមាជិក​ដែលមាន​នៅ​រាជធានី​ភ្នំពេញ​,​ខេត្តកំពត​,​កំពង់ស្ពឺ​,​បាត់ដំបង​,​តាកែវ​,​កំពង់ធំ​,​កណ្តាល​,​ព្រៃវែង​និង​ខេត្តសៀមរាប ។ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នៃ​យុវតី និង​ស្ត្រី ៕S/​