​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ផ្លាស់ប្តូរ​និង​តែងតាំង​អនុប្រធាន​និង​ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត​ចំនួន​៣២,​ផ្ទេរ​-​តែងតាំង​ព្រះរាជអាជ្ញា​និង​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ចំនួន​១៥,​តែងតាំង​ប្រធាន​អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់​ចំនួន​៥​រូប​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​អនុប្រធាន​និង​ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត​ចំនួន​៣២​រូប​ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​និង​តែងតាំង​មុខតំណែង​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២២០/២១០ ចុះ​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០២០​។​

​អនុប្រធាន​និង​ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំង​៣២​រូប​ដែល​ត្រូវបាន​ផ្ទេរ​និង​តែងតាំង​មុខតំណែង​មានដូចជាៈ​១.​លោក​កុល​កំពូល​ពី​អនុប្រធាន​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​២.​លោក​អឿង​វណ្ណា​ពី​អនុប្រធាន​សាលាដំបូង​ខេត្តតាកែវ​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​។ ៣.​លោក​ងួន​វុទ្ធី​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​៤.​លោក​ម៉ែន​វណ្ណៈ​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ មកជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពត​។

៥.​លោក​សារឿន​កោសល្យ​មុនី​ពី​អនុប្រធាន​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម​។​៦.​លោក​ខៀវ​សន​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម​មកជា​អនុប្រធាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​៧.​លោក​គឹម​ហេង​ពី​អនុប្រធាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង​។

៨.​លោក​សេង​ប៊ុណ្ណា​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ​មកជា​អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​៩.​លោក​សុខ​សឿន​ពី​អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តតាកែវ​។​១០.​វ៉េង​ហ៊ត់​ពី​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​មកជា​អនុប្រធាន​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​១១.​លោក​ញាណ​សុវណ្ណ​ពី​អនុប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង​មកជា​អនុប្រធាន​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​។

​១២.​លោក​កឹម​រ៉ាវី​ពី​អនុប្រធាន​សាលាដំបូង​ខេត្តកំពត​មកជា​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ​។ ១៣.​លោក​អាំង​ចិន្តា​ពី​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​មកជា​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​១៤.​លោក​សុវណ្ណ​ច័ន្ទ​ន៍​គ្រឹះ​ស្នា​ពី​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​មកជា​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​។​១៥.​លោក​ឡុ​ចឡៅ​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​មកជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ​។

១៦.​លោក​សុខលី​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​មកជា​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។ ១៧. លោកស្រី​អ៊ុំ ឆ​វ​ត្តិ​ក៏​ពី​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មកជា​ចៅក្រម​សាលាដំបូង​ខេត្តកំពត​។ ១៨.​លោក​ស៊ិន​សុវណ្ណ​រ័ត្ន​ពី​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប​មកជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​១៩.​លោក​កេ​ត​សុជាតិ​ពី​ចៅក្រម​សាលាដំបូង​ខេត្តពោធិសាត់​មកជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

២០.​លោក​ហុក​ពៅ​ពី​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មក​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​២១.​លោក​ទិ​ត​សុ​ទ្ធី​បូរ៉ា​ឆាត​ពី​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​មកជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​២២.​លោក​ភា​ជា​ពី​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​មកជា​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​។​

២៣.​លោក​គង់​ខេមរា​ពី​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​មកជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​។​២៤.​លោក​ហេង​ចន្ទ​ស៊ី​បូ​រិ​ន​ពី​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ​មកជា​ចៅក្រម​សាលាដំបូង​ខេត្ត​រតនគីរី​។​២៥.​លោក​ជា​សុខ​ហៀ​ង​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​មកជា​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​។​

២៦.​លោក​ឡេង​វណ្ណា​រិ​ទ្ធិ​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​រតនគីរី​មកជា​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​។​២៧.​លោកស្រី​ថ្លាង​ផា​ណែ​ត​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មកជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ​។​២៨.​លោក​យ៉ិ​ន​សារឿន​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មកជា​ចៅក្រម​សាលាដំបូង​ខេត្តពោធិសាត់​។

២៩.​លោក​ប៊ុន​ធី​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មកជា​ចៅក្រម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។ ៣០. លោក ថា​ន់ ឡេង ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ មកជា​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។ ៣១. លោក ហ៊ួ​ត ហ៊ាង ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល មកជា​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​។ ៣២. លោកស្រី​ខូវ​ចាន់​ផូ​ពី​ចៅក្រម​សាលាដំបូង​ខេត្តកំពត​មកជា​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ​ក៏បាន​ផ្ទេរ និង​តែងតាំង​មុខតំណែង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ចំនួន​១៥ រួមមានៈ​១. លោក ច្រឹង ខ្មៅ ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​។ ២.

លោក​អ៊ិត​សុធា​ខ្មៅ​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ត្រែង​មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​៣.​លោក​កូយ​កាន់​យ៉ា​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិសាត់​។

៤.​លោក​តូច​សុភ​ក្តី​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​៥.​លោក​គង់​ច័ន្ទ​ខេមរិន្ទ​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​មកជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​។ ៦. លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី មកជា​ព្រះរាជអាជ្ញា​នៅ​ក្រសួងយុត្តិធម៌​។ ៧. លោក ជេ​ត ខេមរា វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​១ ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។

៨. លោក​ស៊ិន​វិ​រៈ​វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​១​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​។ ៩.​លោក​ខាំ​សុ​ផា​រី​វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។​១០.​លោក​ងិន​ពេជ្រ​វរៈ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៤​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី​។​១១.​លោកស្រី​សាត​ធីតា​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មកជា​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​ខេត្តសៀមរាប​។

១២.​លោកស្រី​កែវ​សុគន្ធា​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មកជា​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​ខេត្តតាកែវ​។​១៣.​លោក​ម៉ុ​ត​ដា​រ៉ា​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​ខេត្តកំពត​មកជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

១៤. លោក ធុច​បញ្ច​សន្តិភាព​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​មកជា​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​១៥.​លោក​កៀង​សុន្ទរោ​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យកា​រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ មកជា​ព្រះរាជអាជ្ញារង នៃ​អយ្យកា​រម​សាលាដំបូង​ខេត្តក្រចេះ​។​

​ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ប្រធាន​អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់​ចំនួន​៥​រូប មានដូចជាៈ ១.​លោក ម៉ុង មុនី​ចរិយា ជា​ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។ ២. លោក សម ប៊ុន​ថុ​ន ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​។ ៣. លោក វ៉េង ប៊ុនធឿន ជា​អនុប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។ ៤.​លោក​ធូ​មណី​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​។​៥.​លោកប៉ា​ក​ច័ន្ទ​សំបូរ​ជា​អនុប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ​៕S/