ដោយ៖ ប.ជ័យ/បន្ទាយមានជ័យ៖បុរសម្នាក់បានយកកូនកាំបិតចិតបន្លែចាក់ដោតនៅលើពោះ ជិតចុងដង្ហើមប៉ងសម្លាប់ខ្លួនតែមិនស្លាប់ហើយឈឺចាប់ពេកក៏បានប្រញាប់ហៅទូរស័ព្ទទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតឱ្យជួយដឹកខ្លួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅសារឿនអធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖បុរសនោះមានឈ្មោះនួន ចៅភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។អំពីមូលហេតុនៃអត្តឃាតនេះសាច់ញាតិជនរងគ្រោះបាននិយាយថា៖បុរសនេះទោះជាមានសាច់ឈាមដូចជាទ្រលុកក៏តាមពិតគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃស្លាប់មួយចំហៀងខ្លួនរយៈពេល៣ឆ្នាំមកហើយ៕S/

រូបថត ៖ បុរសមានឈ្មោះនួន ចៅ ឈឺរាំុរ៉ៃយលកាំបិតស្រួចចាក់ពោះលិច មិនស្លាបើហៅនគរបាលអោយដឹកទៅពេទ្យ (រូប៖ ប.ជ័យ)

