COVID-19​បង្កើន​ការឆ្លង​នៅក្រៅ​ចិន​គួរឲ្យព្រួយបារម្ភ​

​ចិន​បាន​រាយការណ៍​ការធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​COVID-19​ជាថ្មីទៀត​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កុម្ភៈ តែ​ពួក​មន្ត្រី​សុខាភិបាល​ពិភពលោក​បាន​ព្រមាន​​ថា ​វាលឿន​ពេក​ក្នុងការ​ព្យាករណ៍​អំពី​ការផ្ទុះ​ជំងឺឆ្លង​នេះ នៅពេល​ការឆ្លង​ថ្មី​និង​ការភ័យខ្លាច​បែរជា​កើន​ឡើង​នៅ​ក្រៅប្រទេស​ចិន​។​

​គណៈកម្មាធិការ​សុខាភិបាល​ចិន​កាលពី​ថ្ងៃអាទិត្យ ​បាន​អះអាង​ការឆ្លង​ថ្មី​៦៤៨​នាក់ ខ្ពស់​ជាង​មួយ​ថ្ងៃមុន តែ​នៅ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ប្រភព​ផ្ទុះ​វីរុស​នេះ មានការ​​ឆ្លង​តែ​១៨​ករណី ដែល​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​អាជ្ញាធរ​ធ្វើការ​ចេញផ្សាយ​តួលេខ​ឆ្លង​និង​ស្លាប់​ប្រចាំថ្ងៃ​កាល​ពី​មួយ​ខែ​មុន​។​

​ខេត្ត​ហ៊ូ​ប៉ី មាន​អ្នក​ឆ្លង​ថ្មី​៦៣០​នាក់​សម្រាប់​ថ្ងៃ​សៅរ៍ ដោយ​កើន​ពី​ចំនួន​៣៦៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​ចំណែក​អ្នកស្លាប់​ចុះ​បន្តិច​មក​នៅត្រឹម​៩៦​នាក់​និង​សរុប​​មនុស្ស ២.៣៤៦​នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ​នៅក្នុង​ខេត្ត​។​

បុគ្គលិកពេទ្យកូរ៉េខាងត្បូងផ្ទេរអ្នកជំងឺ COVID-19 ពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយទៀត

​ការចម្លង​COVID-19​នៅក្រៅ​ចិនដីគោក បន្ត​រាលដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយ​នៅ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​រាយការណ៍​អ្នកស្លាប់​ទី​៤​ដោយសារ​វីរុស​នេះ​​និង​១២៣​នាក់​ទៀត​ឆ្លង​។​សរុប មនុស្ស​៥៥៦​នាក់​បាន​ឆ្លង​COVID-19​នៅ​កូរ៉េ​ខាងត្បូង ដោយ​កើន​ទ្វេ​ចាប់ពី​ថ្ងៃ​សុក្រ​មក​ទល់​ថ្ងៃ​សៅរ៍​។​

​ករណី​នៅ​អ៊ីតាលី​ក៏​គួរឲ្យ​ព្រួយបារម្ភ ដោយ​មនុស្ស​៧៩​នាក់​បាន​ឆ្លង​វីរុស​នេះ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ក្នុងនោះ​២​នាក់​ស្លាប់​។​ក្នុងពេល​ជាមួយគ្នា​ ​មាន​ការឆ្លង​ថ្មី​១០​ករណី​​ទៀត​នៅ​អ៊ីរ៉ង់ ធ្វើឲ្យអ្នក​ឆ្លង​សរុប​នៅ​ទីនោះ​កើន​ដល់​២៩​នាក់ និង​៦​នាក់​បាន​ស្លាប់​។​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការឆ្លង​ថ្មី​ដែល​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ច្បាស់លាស់​ជា​មួយ​ចិន ដូចជា​ប្រវត្តិ​ធ្វើ​​ដំណើរ​ឬ​ការទាក់ទង​ជាមួយ​អ្នក​ឆ្លង​។​

​សូមបញ្ជាក់​ថា ជាង​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង មាន​ពាក់ព័ន្ធ​ព្រះវិហារ​ស៊ីន​សេ​អ៊ុន​ជី នៅ​ក្រុង​ដេ​ហ្គូ​បន្ទាប់ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​អ្នក​ជំងឺCOVID-19​ទី​៣១​បាន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​ព្រះវិហារ​និង​ត្រូវ​ធ្វើ​តេស្ត​ឃើញ​COVID-19​កាលពី​សប្តាហ៍​មុន​។​ស្ត្រី​នេះ​មិន​មាន​ប្រវត្តិ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ទេ​ក្នុងពេល​ថ្មីៗ​នេះ​។​

​ជំងឺឬ​វីរុស​COVID-19​នេះ​ឥឡូវ​ចម្លង​មនុស្ស​ជិត​៧៨.០០០​នាក់​ទៅ​ប្រទេស​និង​ទឹកដី​ប្រមាណ​២៦​។​អង្គការ​សុខភាព​ពិភពលោក​ដាក់​ឈ្មោះ​វា​ថា​ជំងឺឬ​វីរុស​COVID-19 ដោយ​ចង់​សំដៅ​ពេល​វា​កើត​ឡើង​កាលពី​ចុងឆ្នាំ​២០១៩ និង​បង្ក​ឡើង​ដោយ​កូរ៉ូណា​វីរុស​( coronavirus )​។​

​គិត​មក​ត្រឹម​ចុង​ថ្ងៃ​សៅ​រី​ទី​២២​កុម្ភៈ ចិនដីគោក​មាន​អ្នក​ឆ្លង​៧៦.២៨៨(២.៣៤៥​ស្លាប់​)​។​- Hong Kong: 69 cases(២​ស្លាប់​)- Macao: 10 cases- Japan: 769 cases(៣​ស្លាប់​)- South Korea: 433 cases(២​ស្លាប់​)- Singapore: 89 cases- Italy: 79 cases(២​ស្លាប់​)- United States: 35 cases(​ជនជាតិ​អា​ម៉េ​​រិក​ម្នាក់​ស្លាប់​នៅ​ចិន​)- Thailand: 35 cases- Iran: 28 cases(៦​ស្លាប់​)- Taiwan: 26 cases(​ម្នាក់​ស្លាប់​)- Australia: 23 cases- Malaysia: 22- Vietnam: 16 cases- Germany: 16- France: 12 cases(​ម្នាក់​ស្លាប់​)- United Arab Emirates: 11 cases- United Kingdom: 9- Canada: 9- Philippines: 3 cases(​ម្នាក់​ស្លាប់​)- India: 3 cases- Russia: 2- Spain: 2- Lebanon: 1- Israel: 1- Belgium: 1- Nepal: 1- Sri Lanka: 1- Sweden: 1- Cambodia: 1- Finland: 1 និង Egypt: 1៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...