ណូវ៉ែលកូរ៉ូណាវីរុស«កើតឡើងដោយធម្មជាតិចេញពីសត្វនិងឆ្លងមកកាន់មនុស្ស» ជាជាងត្រូវបានបង្កើតឡើងដោយមនុស្សនៅក្នុងមន្ទីរពិសោធន៍សព្វាវុធជីវសាស្ត្រណាមួយ» នេះបើតាមការអះអាងរបស់អ្នកជំនាញជម្ងឺឆ្លងអាម៉េរិកម្នាក់ ដោយច្រានចោលទ្រឹស្តីសមគំនិតមួយដែលថា វីរុសឆ្លងបច្ចុប្បន្នចេញពីការពិសោធន៍របស់មនុស្ស។
ពិភពលោកកំពុងជួបទស្សនៈប្រជែងគ្នាអំពីដើមកំណើតនៃកូរ៉ូណាវីរុស ដោយមួយថាអ្នកវិទ្យាសាស្រ្តចិនបង្កើតនិងមួយទៀតថាអាម៉េរិកជាអ្នកបង្កើត ដើម្បីបំផ្លាញចិនតែមិនមានភស្តុងតាងទាំងអស់
អាធឺ រេនហ្គោល អ្នកជំនាញជម្ងឺឆ្លងនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺឃឺលី បាននិយាយថា «ខ្ញុំ ច្រានចោលទ្រឹស្តីនេះ។ផ្អែកលើអ្វីដែលខ្ញុំដឹង វាចេញពីសត្វនិងបន្ទាប់មកវាឆ្លងមកមនុស្ស ដូចគ្នានឹងវីរុសSARSនិងMERSដែរ»។
ចាប់តាំងពីការផ្ទុះជម្ងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសនេះមក ពួកអ្នកនយោបាយអាម៉េរិកខ្លះបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីវីរុសនេះ ដោយព្រឹទ្ធសមាជិក ថម ខុតថុន កាលពីពេលថ្មីៗបានលើកឡើងថា កូរ៉ូណាវីរុសCovid-19អាចត្រូវបង្កើតឡើងក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រមួយនៅចិន។
តែលោករេនហ្គោលបាននិយាយថា« ខ្ញុំពិតជាមិនគិតថាវាត្រូវបានបង្កើតឡើងក្នុងការសិក្សាស្រាវជ្រាវសព្វាវុធជីវសាស្ត្រទេ។ខ្ញុំគិតថា វាកើតឡើងដោយធម្មជាតិពីសត្វមកមនុស្ស»។
វីលៀម សាហ្វនឺ នាយកវេជ្ជសាស្ត្រនៃមូលនិធិជាតិសំរាប់ជម្ងឺឆ្លងដែលមានមូលដ្ឋាននៅអាម៉េរិក មានទស្សនៈស្រដៀងគ្នា។លោកបាននិយាយថា« តាមខ្ញុំដឹង មិនមានអ្នកវិទ្យាសាស្ត្រមានកេរ្តិ៍ឈ្មោះណាម្នាក់បានលើកឡើងអំពីគំនិតបែបនេះទេ។ឥឡូវមានទិន្នន័យវិទ្យាសាស្ត្រខ្លះដែលបង្ហាញថា វាជាបាតុភូតធម្មជាតិមួយ ដូចគ្នានឹងការផ្ទុះជម្ងឺSARS ឬ MERS ដែរ»។
ទ្រឹស្តីថាកូរ៉ូណាវីរុសថ្មីនេះត្រូវបានមនុស្សបង្កើន ក៏ត្រូវបានពួកអ្នកវិទ្យាសាស្ត្រអន្តរជាតិប្រតិកម្ម។ទស្សនាវដ្តីវេជ្ជសាស្ត្រThe Lancetបានរិះគន់វា ដោយចាត់ទុកថាជាការរារាំងកិច្ចខិតខំប្រយុទ្ធប្រឆាំងនឹងCOVID-19៕ប្រែសម្រួល៖វាសនា