ដោយ៖វណ្ណៈ/ខេត្តព្រះសីហនុ៖ប៉ុន្មានថ្ងៃនេះឃើញមានបុគ្គលិកសណ្ឋាគារនិងកាស៊ីណូ”ដាយម៉ិនស៊ី”ដែលមានទីតាំងក្នុងភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុបាននាំគ្នាមកទន្ទឹងរង់ចាំបើកប្រាក់ខែក្នុងទឹកមុខស្រងោកស្រងាត់ខណៈសណ្ឋាគារនិងកាស៊ីណូមួយនេះបិទទ្វារលែងដំណើរការដែលទំនងជាក្ស័យធន។
ជុំវិញករណីនេះមន្ត្រីថ្លែងថាសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនជាអ្នកទទួលខុសត្រូវសណ្ឋាគារនិងកាស៊ីណូមួយនេះនាំយកទៅដោះស្រាយតាមនិតិវិធីហើយ។សមត្ថកិច្ចបានហាមឃាត់មិនឱ្យបុគ្គលិកដែលពុំទាន់បានបើកប្រាក់ខែទាំងអស់ចូលទៅប៉ះពាល់សម្ភារៈឬទ្រព្យសម្បត្តិផ្សេងៗក្នុងសណ្ឋាគារនោះឡើយ រង់ចាំអាជ្ញាធរជួយដោះស្រាយតាមនីតិវិធីច្បាប់ការងារ។
បើតាមក្រុមបុគ្គលិកមួយចំនួនធ្វើការផ្នែករៀបចំបន្ទប់ជាដើមនិងមករង់ចាំបើកប្រាក់ខែនេះជារៀងរាល់ថ្ងៃនោះឱ្យដឹងថាគិតមកត្រឹមថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នៅមិនទាន់បានទទួលដំណឹងថានឹងបានបើកប្រាក់ខែនៅថ្ងៃណានៅឡើយ។ពួកគាត់ត្រូវប្រឈមនិងការខ្វះខាតថវិកាឈ្នួលបន្ទប់និងជីវភាពប្រចាំថ្ងៃផងដែរ៕S/
