Home ព័ត៌មានជាតិ សន្តិសុខ ​លូន​តាម​របង​...

​លូន​តាម​របង​ចូលទៅ​ចាក់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ​រងរ​បូស​ធ្ងន់​រួច​ប្លន់​យក​កាបូប​លុយ​

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភ :​ឆ្នាំ ២០២០​នៅ ចំណុច ភូមិ អូរ តា គាំ ១​សង្កាត់ ទូល​តា​ឯក​ក្រុង​បាត់ដំបង​។​មានការ​ភ្ញាក់ផ្អើល​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ជនសង្ស័យ​ម្នាក់​បាន​ចូលទៅ​ក្នុងផ្ទះ​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ស្ត្រី​នោះ​ដើម្បី​ប្លន់​យក​កាបូប​លុយ​ហើយ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​លោក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​មាម​ឈ្មោះ​យ៉ាន់ គឹ ម យៀ​ត​អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​សង្កាត់​កើតហេតុ​។​សម្ភារៈ​ដែល​បាត់បង់​ម្ចាស់ផ្ទះ​មិនទាន់​ប្រាប់​នៅឡើយ​។​ចំណែក​ជនសង្ស័យ​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​ទេ​។

​តាម​សំដី​សាក្សី​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​ជននេះ​ឈប់​ក្បែរ​ផ្ទះ ស្ត្រី រង គ្រោះ រួច លូន ចូល តាម​ទ្វារ​មុខ​សម្រុក​ចូលទៅ​ចាក់​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ដេក​ម្នាក់ឯង​នៅក្នុង​បន្ទប់​បណ្ដា​បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់​។​បន្ទាប់មក​ក៏​ឆក់យក​កាបូប​លុយ​តែ​ត្រូវ​ម្ចាស់ផ្ទះ​ដណ្តើមបាន​កាបូប​មកវិញ​ហើយ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវ​ជ្រា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្ត​ទ្ទា​ទោស​តាមច្បាប់​៕S/

​រូប​ថ​តៈ​ជ​នស​ង្ស័​លូន​ចូល​តាម​របង​ផ្ទះ​ចូលទៅ​ចាក់​ម្ចាស់ផ្ទះ​ប្លន់​យក​កាបូប​លុយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​សមត្ថកិច្ច​ចុះ​ធ្វើ​កំណត់ហេតុ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...