ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈគ្រោះថ្នាក់ចរាចរមួយដោយតៃកុងរថយន្តបើកបរទាំងងុយដេកធ្លាក់ពីលើផ្លូវជាតិបណ្តាលឱ្យស្លាប់មនុស្សពីរនាក់និងរងរបួសម្នាក់។ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៣ខែកម្ភៈឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានផ្លាកលេខដឹកអិដ្ឋពីកើតលិច។បើកបរដោយឈ្មោះណែតភេទប្រុសអាយុ៣៣ឆ្នាំស្លាប់នៅនិងកន្លែងកើតហេតុ។អ្នករួមដំណើពីរនាក់ឈ្មោះហុងភេទប្រុសអាយុ២២ឆ្នាំស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតមានឈ្មោះឆេង ធារិទ្ធភេទប្រុសអាយុ២៣ឆ្នាំរងរបួសស្រាល។ទាំងបីមានទីលំនៅភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ៕S/

