ដោយ​គូលែន​/​សៀមរាប​:​កាលពី​រសៀល​ថ្ងៃទី​២២​ខែកុម្ភ​:​ឆ្នាំ​២០២០​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ​បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​កំបោរ​ឃុំ​មោង​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​

លោក​វរសេនីយ៍ត្រី សំរិទ្ធ មុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ បាន​និយាយថា ជនសង្ស័យ​ចំនួន​៤​នាក់​ទី​១.​ឈ្មោះ​នុ​ន​.​ម៉ៅ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ទី​២.​ឈ្មោះ​ស៊ុយ​.​ហាត់​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​,​ទី​៣.​ឈ្មោះ​ជឹម​.​វ​ណ្ណះ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង​ទី​៤.​ឈ្មោះ​ជាវ​.​ម៉េង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​

​លោក​បាន​បន្តថា​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​(​មេ​តាំ​ហ្វេ​តា​មីន​)​ចំនួន​១៥(​ដប់​ប្រាំ​)​កញ្ចប់ ស្មើរ​៦៤៨,៩៩​ក្រាម​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​, ទូរ​សព្ទ័​៥​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

រូបភាព​: ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៕​គូលែន​