ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្តអមដំណើរដោយលោកគោស៊ុប៊ុនសឿតអភិបាលរងខេត្ត,លោកទែនសារុំសមាជិកក្រុមប្រឹក្សាខេត្ត,លោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្ត។លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ព្រមទាំងអជ្ញាធរស្រុកសង្គមថ្មីនិងស្ថាបនពាក់ព័ន្ធនានាបានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅដែលរងការឆេះដោយសារភ្លើងឆេះព្រៃរាល។
អភិបាលខេត្តបានបញ្ជាទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្រូវសាងសង់ស្ពាននេះជាបណ្តោះអាសន្នឡើងវិញជាបន្ទាន់។បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលខេត្តលោកសំលាងទ្រីបានចាត់ក្រុមការងារចុះមកសិក្សាដើម្បីសាងសង់ស្ពាននេះឡើងវិញឯឈើក៏ត្រូវបានដឹកជញ្ជូនមកកាន់ទីនេះដែរ។
សូមបញ្ជាក់ថាស្ពានស្ទឹងស្តៅនេះគឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយអជ្ញាធរខេត្តក៏គ្រោងនិងសាងសង់ស្ពានដែកបាឡេក្នុងពេលឆាប់ៗនេះ។ស្ពានស្ទឹងស្តៅនេះគឺជាស្ពានសហគមន៍របស់ប្រជាពលរដ្ឋមិនមែនជាស្ពានរបស់លោកបេនដេវីសនោះទេ។បើគិតពីស្ពាននេះទៅផ្ទះលោកបេនគឺមានចម្ងាយជាង១០គីឡូម៉ែត្រឯណោះ៕S/