រដ្ឋមន្ត្រី​ក​ក្រសួង​ដែនដី​៖ បញ្ហា​សំណង់​គ្មាន​ច្បាប់​ត្រូវតែ​រិត​បណ្ដឹង​កុំឱ្យ​មានការ​ធូរ​លុង​ខ្លាំងពេក​

1177
ចែករម្លែក

(​ភ្នំពេញ)៖ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​សំណង់​គ្មាន​ច្បាប់ ត្រូវតែ​បណ្ដឹង​ច្បាប់ កុំឱ្យ​មានការ​ធូរ​លុង​ខ្លាំងពេក​។ ហើយ​មន្រ្តីត្រូវ​ចេញ​លិខិត​ដាក់ថា សំណង់​គ្មាន​ច្បាប់ បញ្ជូន​ទៅកាន់​ការិយាល័យ​ភូមិបាល រីឯ​មន្ត្រី​ជំនាញ​មិនត្រូវ​ធ្វើលិខិត​ផ្ទេរកម្មសិទ្ធិ​លើ​សំណង់​គ្មាន​ច្បាប់​នោះទេ ហើយ​ត្រូវ​ចេះ​ណែនាំ​ម្ចាស់​សំណង់​ឱ្យ​សុំច្បាប់​អនុញ្ញាត​សាងសង់​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទើប​មន្ត្រី​ជំនាញ​អាចធ្វើ​លិខិត​ផ្សេងៗ ទាក់ទិន​នឹង​ការផ្ទេរកម្មសិទ្ធិ​ទៅឱ្យ​ម្ចាស់​សំណង់​នោះបាន​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែមិថុនា និង​លើក​ទិសដៅ​ខែកក្កដា ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​សំណង់​នេះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញឱ្យមាន​ការរៀបចំ​ប្លង់​នៃ​ការអភិវឌ្ឍន៍និង​ការសាងសង់​សំណង់​ឱ្យបាន​ត្រឹម​ត្រូវបាន​ច្បាប់ និង​ស្របតាម​ប្រភេទ​ទីតាំង ដែល​ត្រូវ​សាងសង់​ផងដែរ៕​ ​ដោយ ៖មុនី​រ័ត្ន​

លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង​មន្ត្រី​ចូលរួម​ប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែមិថុនា និង​លើក​ទិសដៅ​ខែកក្កដា (​រូប​ថ​តៈ​ក្រសួង​ដែនដី​)

ទីតាំងផ្សាយពាណិជ្ជកម្ម