ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សាខាកាកបាទក្រហមកម្ពុជាខេត្តកាលពីព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០លោកស្រីសចេងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនិងលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាខេត្ត។ជាមួយក្រុមការងារបាននាំយកសម្ភារនិងថវិកាចុះសាកសុខទុក្ខស្ត្រីឆ្លងទន្លេនិងស្ត្រីមានផ្ទៃពោះរង់ចាំសម្រាលចំនួន២៥នាក់នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្ត។
ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតាទារកនិងកុមារ២១កុម្ភៈក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពេលអនាគត”លោកស្រីសចេងអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍ថាទិវាជាតិសុខភាពមាតាទារកនិងកុមារនេះបានប្រារព្ធឡើងតាមអនុក្រឹត្យលេខ២៧អនក្រ,បក ចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១១នៃរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានបន្តថាការដែលបានកំណត់យកថ្ងៃទី ២១ ខែកុម្ភៈជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិ នេះស្របពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទទួលបានគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។
លោកស្រីបានបញ្ជាក់នូវអនុសាសន៍ទាំង៥ចំណុចតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងជាស្សរជនឆ្នើមថ្នាក់ជាតិនៃសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ។ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់សុខុមាលភាពដល់ខ្លួនឯងជាម្តាយផងនិងកុមារជាបុត្រធីតារបស់ខ្លួនផង។
ជាមួយនោះបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលអ្នកផ្តល់សេវាទាំងអស់ទាំងអស់សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ពិសេសការកាត់បន្ថយអត្រាស្លាប់របស់ មាតា និងទារក ក៏ដូចជា កុមារ អាយុក្រោម ៥ ឆ្នាំ ។
ក្នុងនោះស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងជាតិនិងអន្តរជាតិសូមជួយនិងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតាទារកនិងកុមារនៅទូទាំងខេត្តព្រះវិហារ។ឱកាសនោះផងដែរមានសម្ភារផ្តល់ជូនរួមមាន៖ពូកសម្រាប់ទារក,ខោអាវ,មួក,សាប៊ូ,កូនក្មេង,ទឹកដោះគោឆៅសម្រាប់ម្តាយ,និងថវិកា៥ម៉ឺនរៀល៕S/