ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ត្រូវ​ចេះ​ប្រើ​គំនិត​និង​បញ្ញា​ពីព្រោះថា ងាយ​កើតរឿង​រាវ​ចំពោះមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​បើ​មានការ​ប្រកប​រប​ររ​យះ​ពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ទិសពាយ័ព្យ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​ពិសេស​ធ្វើ​អ្វីៗ​តែង​ហុច​ផល​មកវិញ​លឿន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​តែង​អាច​ប្រមូល​ភោគ ផល​ត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​កំពុង មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រ៉ាវ​ថ្មីៗ​ចូលមក​ច្រើន​ដូច្នេះ​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ខ្លះ​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅរួច​។​ការប្រកប​ការងារ​លោក​អ្នកមាន​ការនឿយហត់​ច្រើន ហើយ​បើទោះបី​ធ្វើ​អ្វី​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​គាប់​បំណង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​នាំឱ្យ​ទទួលដំណឹង​មិនល្អ​ឬ​មានរឿង​រាវ​មិនល្អ​ចូល​យាយី​ផង​។​នៅថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​ឡើងជា​ង​មុន​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​មានមុខ​របរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង​ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណាមួយ​។​ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ជានិច្ច​។​ទោះបីយ៉ាងណា​បើ​មាន​បញ្ហា​អ្វី​ឱ្យ​លោកអ្នក​គប្បី​ពឹងពាក់​មនុស្ស​នៅ​ពី​ឆ្ងាយ​ប្រសើរ​ជាង​មនុស្ស​នៅ​ជិត​ដែល​ផ្តល់​តែ​បញ្ហា​មកឱ្យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួស ត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គូរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ​ឡើងវិញ ដូចនេះ​ជា​ឱកាសល្អក្នុងការ​ប្រកបការងា​រ​អ្វីមួយ​ព្រោះ​តែង​ឆាប់​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញចិត្ត​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ចង់​ផ្សះផ្សារ​ជម្លោះ​វិវាទ​អ្វីមួយ​តែង​សម្រេច​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​រឹងរូស​បានទេ​បើ​ពុំនោះ​ផល​ល្អ​សោះ​អាច​ប្រែជា​អាក្រក់​វិញ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ​ឬ​លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កហេតុ​ណាមួយ​នាំ​ពិបាក​ទប់ទល់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ជ្រួលជ្រើម​មិន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​នាំ​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដោយសារ​រឿង​ល្អ​និង​រឿង​អាក្រក់​ស្ថិតនៅ​លាយឡំ​គ្នា ដូចនេះ ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែមាន​ការប្រុងប្រយ័ត្ន​បើ​ពុំនោះ​នាំ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​ចៀស​មិន​រួច​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​មានការ​ជឿន លឿន​ទៅមុខ​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​សម​ដូច​ប្រកប​ទេ​។ នៅក្នុង​រង្វង់ គ្រួសារ​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​កើតរោគ​ជំងឺ​ឬ​រអិល ដួល​ធ្លាក់ចុះ​ពី​ទី​ខ្ពស់​ដោយ​ប្រការ​ណាមួយ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួត ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ឡើយ ម្ល៉ោះហើយ បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិនត្រូវ​ជឿ​ពាក្យ អុជអាល​អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណា​មកវិញ​នៅពេល​ក្រោយ​ដែលរ​កស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ឃើញថា​តែង​ជួប​នូវ​ក្តី​ជោគជ័យ​នោះ​មាន​មួយចំនួនធំ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃ​នេះដែរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​អាច​ត្រូវបាន​ចៅហ្វាយនាយ​មើលឃើញ​ហើយ​លើកសរសើរ​ដោយ​ក្តី​ស្ងៀមស្ងាត់​ទៀតផង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់ចាយវាយ​ប្រចាំថ្ងៃ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​និង​ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕