​រដ្ឋ​មន្ត្រី​សុខាភិបាល​តួ​ក​គី បាន​និយាយថា​មនុស្ស​៩ នាក់​បាន​ស្លាប់​ប្រទេស​តួ​ក​គី​ភាគ​ខាងកើត ដោយ​ការរញ្ជួយ​ដី​កម្រិត ៥,៧ រិ​ច្ឆ​ទ័រ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​​ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​តំបន់​ព្រំដែន​ភាគ​ខាងកើត​នៅ ប្រទេស​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ជិតខាង គឺ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ខ័យ​របស់​អ៊ីរ៉ង់ និង​ភូមិ​​ជាច្រើន​រង​ផលប៉ះពាល់​នៅ​ខេត្ត​វ៉ាន​របស់​តួ​ក​គី​។​

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​តួ​ក​គី បាន​និយាយថា យ៉ាងហោច​ណាស់​មាន​អ្នកស្លាប់​៣ នាក់​ជា​កូន​ក្មេង​នៅ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ និង​មនុស្ស​យ៉ាងតិច​ណាស់​ចំនួន​៣៧​នាក់​បាន​រងរបួស​។​

​សារព័ត៌មាន​អ៊ីរ៉ង់​IRNA បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៧៥​នាក់​បាន​រងរបួស​នៅ​ខាង​ទឹកដី​អ៊ីរ៉ង់ ដោយ​៦​នាក់​ក្នុងចំណោម​ពួក​គេ​នេះ ត្រូវបាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​រញ្ជួយ​ដី​លើក​ទី​២ ដែល​មាន​កម្លាំង​រញ្ជួយ​៥,៧​ផង​ដែរ​នោះ បាន​កើត​ឡើង​នៅ​តំបន់​ដដែល​នោះ​នៅ​ប្រទេស​អ៊ីរ៉ង់ ។ គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​រញ្ជួយ​ដី​លើក​ទី​២​នេះ បាន​បង្ក​ការខូចខាត​ឬ​ការស្លាប់​និង​របួស​បន្ថែម​ទៀត​នេះ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជា​​ជន​ជួយសង្គ្រោះ​មនុស្ស​ដែល​ជាប់​នៅក្នុង​ផ្ទះ​ដួលរលំ​មួយ​បន្ទាប់​ពី​រញ្ជួយ​ដី​នៅ​ខេត្ត​វ៉ាន ប្រទេស​តួ​ក​គី កាលពី​ថ្ងៃអាទិត្យ​