1. ចាប់ពី​កំណើត​ដល់ ៣ ខែ គេ​អាច​ឡើង​ពី ១៥០ ទៅ ២០០ ក្រាម​ក្នុង​មួយ​សប្តាហ៍​
  2. ចាប់ពី ៣ ទៅ ៦ ខែ គេ​អាច​កើនឡើង​ពី ១០០ ទៅ ១៥០ ក្រាម​ក្នុង​មួយ​សប្តាហ៍​
  3. ចាប់ពី ៦ ទៅ ១២ ខែ គេ​អាច​កើនឡើង​ពី ៧០ ទៅ ៩០ ក្រាម​ក្នុង​មួយ​សប្តាហ៍​

​វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​រកមើល​ពី​អត្រាកំណើន​តាមរយៈ​ពេល​វេលា ជាជាង​ការ វាស់វែង​ចំពោះ​កុមារ​ម្នាក់ៗ​។ អនុសាសន៍​ទូទៅ គឺ​ដើម្បី​វាយតម្លៃ​ការឡើង​ទម្ងន់​លើសពី រយៈពេល​មធ្យម ៤ សប្តាហ៍​។​

​សូម​ចងចាំ​ថា ទម្ងន់ គឺជា​រង្វាស់​មួយ​នៃ​ការលូតលាស់​របស់​ទារ​ក​។ រង្វង់​ក្បាល និង​ប្រវែង ក៏ដូចជា​រូបរាង​ទូទៅ នឹង​ផ្តល់នូវ​គន្លឹះ​សំខាន់ៗ អំពី​របៀប​ដែល​ទារក​កំពុង​លូតលាស់​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ការស្រាវជ្រាវ​បាន​បង្ហាញថា របប​អាហារ​របស់​ម្តាយ​នៅ ពេលដែល​នាង​បំបៅ​ដោះ អាច​ជះឥទ្ធិពល​ដល់​ទារក ក្នុងការ​ក្លាយជា​លើស​ទម្ងន់ ឬ​ស្រក ទម្ងន់​ខុសធម្មតា​។​

​នេះ​គឺ​ដោយសារតែ​អ្វីដែល​នាង​បរិភោគ គឺជា​ប្រភព​សារធាតុចិញ្ចឹម​តែមួយគត់​សម្រាប់ ទារក​របស់​នាង​។​

​ទារក​របស់​ម្តាយ​ដែលមាន​របប​អាហារ “​សារធាតុចិញ្ចឹម​ខ្ពស់​” មា​នស​ន្ទ​ស្សន៍​ម៉ាស​រាងកាយខ្ពស់ (BMI) នៅពេល​អាហារ​រឹងៗ​ត្រូវបាន​ណែនាំ​៕ ដោយៈ health.com.kh