ពេលថ្មីៗនេះ ប្រព័ន្ធយន្តការរួមសហការគ្នាដើម្បីការពារនិងគ្រប់គ្រងនៃក្រុមប្រឹក្សាកិច្ចការ រដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មាន ។ ឯកឧត្តម ឈុង លាំង សមាជិក និងជាអគ្គលេខា ធិការគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិននៃក្រុមប្រឹក្សាកែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន បានធ្វើបទឧទ្ទេសនាមថា សព្វថ្ងៃ សហគ្រាសខេត្តក្រុងផ្សេងៗនៃប្រទេសចិនក្រៅពី ខេត្តហ៊ូប៉េកំពុងចាប់ដំណើរការអាជីវកម្មឡើងវិញជាបន្តបន្ទាប់ ។
តាមទិន្នន័យថ្មីៗដែលប្រកាសដោយខេត្តសំខាន់ចំនួន ២២ នៃប្រទេសចិននៅថ្ងៃទី ១០ ខែកុម្ភៈបានឱ្យដឹងថា សហគ្រាសផលិតម៉ាស់ជា ៧៦% និងសហគ្រាសផលិតសម្លៀក បំពាក់ការពារវីរុស ៧៧% បានចាប់ផ្តើមផលិតកម្មឡើងវិញ ចំណែកសហគ្រាសផលិត និងកែច្នៃស្បៀងអាហារសំខាន់ ដែលចាប់ផ្តើមផលិតកម្មឡើងវិញមានអត្រា ៩៤,៦% ។ សព្វថ្ងៃ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ឧស្ម័នធម្មជាតិ និងប្រេងសាំងមានលក្ខណៈគ្រប់គ្រាន់ ។ ប្រព័ន្ធបណ្តាញអាកាសចរណ៍ស៊ីវិល ខ្សែរថភ្លើង និងការដឹកជញ្ជូនតាមផ្លូវទឹកសុទ្ធតែ កំពុងដំណើរការជាប្រក្រតី ។
ប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនរដ្ឋនៃខេត្តយូនណានបានប្រកាន់ខ្ជាប់នូវគោលការណ៍អភិវឌ្ឍន៍ ដែល“ចាប់ឱ្យជាប់ដោយដៃទាំងគូ” គឺផ្តល់អាទិភាពដល់ការបង្ការជំងឺឆ្លង និងការអភិវឌ្ឍ សេដ្ឋកិច្ច ។ គិតមកដល់ថ្ងៃទី ១៣ ខែកុម្ភៈ មានសហគ្រាសផលិតកម្មរដ្ឋថ្នាក់ខេត្តចំនួន ៧០% បានចាប់ដំណើរការអាជីវកម្មឡើងវិញ ចំណែកសហគ្រាសផលិតនិងផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ថាមពលអគ្គិសនី ជីគីមី និងទឹកបានចាប់ដំណើរការអាជីវកម្មឡើងវិញ ១០០% ។
ទន្ទឹមនឹងនេះ ខេត្តយូនណាននឹងចាត់វិធានការចំនួន ២២ ដើម្បីធានាឱ្យកសិករទៅធ្វើការនៅ ទីក្រុងវិញ ។ តាមការណែនាំបានឱ្យដឹងថា រដ្ឋបាលខេត្តយូនណានខិតខំធ្វើការសម្រប សម្រួល និងប្រមូលព័ត៌មានអំពីការជ្រើសរើសបុគ្គលិកនៃសហគ្រាសផ្សេងៗ ដើម្បីជំរុញឱ្យ សហគ្រាសផ្សេងៗចាប់ធ្វើអាជីវកម្មឡើងវិញ ។ សព្វថ្ងៃស្ថាប័នពាក់ព័ន្ធបានទទួលព័ត៌មានអំពី ការជ្រើសរើសបុគ្គលិកជាង ១០ ម៉ឺននាក់ ដែលមកពីអង្គភាពចំនួន ៣៧៩ នៃទីក្រុងចំនួន ៥ ។ ទន្ទឹមនឹងនេះ ខេត្តយូនណាននឹងជួយពិនិត្យសុខភាពដោយឥតគិតថ្លៃឱ្យកម្មករដែល ធ្វើចំណាកស្រុកដើម្បីទៅធ្វើការនៅខាងក្រៅដើម្បីជួយជំរុញឱ្យពលកម្មជនបទទៅធ្វើការក្នុង ទីក្រុងវិញ ។ ជាពិសេស ខេត្តយូនណាននឹងចាត់វិធានការដឹកជញ្ជូនរួមដើម្បីធានាឱ្យពួកគេ ចូលទៅទីក្រុង និងចាប់ធ្វើការឡើងវិញដោយមានសុវត្ថិភាព និងតាមពេលកំណត់ ៕