Home ព័ត៌មានជាតិ សង្គម ប្រកួត​កីឡា​ទ...

ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ (​ទូក​នាគ​) ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២

ដោយ​: គូលែន / សៀមរាប​: ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ) ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា តំណាង​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ) ជ្រើសរើស​ជើងឯក​ប្រចាំ​ភូមិភាគ​បឹង​ទន្លេសាប ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ ដើម្បី​ឆ្ពោះទៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​រដ្ឋបាល​ខេត្តសៀមរាប​បាន​សហការ​រៀបចំរ​យៈ​ពេល​២​ថ្ងៃ ( ថ្ងៃទី​២១ និង ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ )​។​

​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​និយាយថា ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ) ជ្រើសរើស​ជើងឯក​ភូមិភាគ​បឹង​ទន្លេសាប ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ ដែល​បាន​រៀបចំឡើង​នៅ​បឹង​ឈូក នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សារុប​ចំនួន​៨០​នាក់ មកពី​សមាគម​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ) ចំនួន​៤​ខេត្ត​បាន​ចូលរួម ( ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង និង​ខេត្តពោធិសាត់​)​។​

​លោក ទៀ សីហា បាន​បន្តថា តាមរយៈ​របាយការណ៍​របស់​គណកម្មការ​រៀប​ចំការ​ប្រកួត​បានអោយ​ដឹងថា ការប្រកួត​អនុវត្តតាម​រូបមន្ត​ជម្រុះ ក្នុងនោះ​រួមមាន​វិញ្ញាសា​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ) ចម្ងាយ ១ ០០០​ម៉ែត្រ និង ចម្ងាយ ៥០០​ម៉ែត្រ ផ្នែក​បុរស ។ នៅក្នុង​កម្មវិធី​នេះ ក៏មាន​កម្មវិធី​ប្រកួត​ដកស្រង់​បច្ចេកទេស​លើ​វិញ្ញាសា ទូក​កា​នូ​-​កា​យ៉ាក់ ចម្ងាយ ៥០០​ម៉ែត្រ និង​ការប្រកួត​ដកស្រង់​បច្ចេកទេស ប្រភេទ​កីឡា​ទូក​រ៉ូ​អ៊ីង ចម្ងាយ ៥០០​ម៉ែត្រ​ផងដែរ ។ លោក​ថា ៖ ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បំផុស និង​លើកកម្ពស់​ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង ឲ្យ​មាន​សកម្មភាព​នៅ​ទូទាំងប្រទេស និង​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​អភិបាលខេត្ត​សៀមរាប ចាប់អារម្មណ៍​ថា តាមរយៈ​នៃ​ព្រឹត្តិការណ៍​នេះ គឺជា​ការបង្ហាញ​នូវ​សក្តានុពល​ទេសចរណ៍​ក្រៅពី​ប្រាសាទ​របស់​ស្រុក​បន្ទាយស្រី ។ តាមរយៈ​នៃ​ព្រឹត្តិការណ៍​នេះដែរ បានបង្ហាញ​ឲ្យ​ឃើញ​បន្ថែមទៀត សម្រាប់​ការរៀបចំ​រមណីយដ្ឋាន​បឹង​ឈូក​ដ៏​ទាក់ទាញ ដែល​មិន​ត្រឹមតែ​ជា​រមណីយដ្ឋាន​សម្រាប់​ការ​ទស្សនា​សម្រស់​ធម្មជាតិ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ជា​កន្លែង​ជួបជុំគ្នា​រីករាយ​នា​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ទេ តែ​រមណីយដ្ឋាន​បឹង​ឈូក ពិតជា​ត្រូវបាន​សម្លឹង​ឃើញថា ជា​គោលដៅ​នៃ​ការវិនិយោគ​សម្រាប់​វិស័យ​ទេសចរណ៍ តាមរយៈ​នៃ​ការដាក់​ឲ្យ​មាន​សេវាកម្ម​កំសាន្ត​លើ​ផ្ទៃ​ទឹក (​ទូក​កា​នូ​-​កា​យ៉ាក់​) នេះ​ជាដើម ដែលជា​ប្រភេទ​កីឡា​ពេញ​និយមនៃ​ភ្ញៀវ​បរទេស និង​សម្រាប់​ការសាកល្បង​កំសាន្ត​របស់​ភ្ញៀវ​ជាតិ ផងដែរ​។

​លោក​ប៉ាន សូរ​ស័ក្តិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា មានប្រសាសន៍ថា​៖ បច្ចុប្បន្ននេះ ប្រភេទ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​នាគ​» ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង នៅ​កម្ពុជា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​បណ្តើរៗ​ពី​មហាជន ចាប់តាំងពី​សហព័ន្ធ បាន​កែទម្រង់​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ខ្លួន​។

​លោក​បាន​បន្តថា ៖ ដើម្បីឱ្យ​ប្រភេទ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” កាន់​តែមាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព ឆ្ពោះទៅ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ចាំបាច់​ត្រូវខិតខំ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី​បន្ថែមទៀត នៅតាម​បណ្តា​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង ទូទាំងប្រទេស ។ សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ណាស់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ជាមួយនឹង​ការខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត ឱ្យបាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន ។

​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ( ទូក​នាគ ) ជ្រើសរើស​ជើងឯក​ភូមិភាគ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០ បែង​ចែកជា​៥​ភូមិភាគ រួមមាន​ភូមិភាគ​រាជធានី​ភ្នំពេញ ភូមិភាគ​វាលរាប ភូមិភាគ​និរតី ភូមិភាគ​បឹង​ទន្លេសាប និង​ភូមិភាគ​ឦសាន ។ មុន​ការរៀបចំ​នៅ​ភូមិភាគ​បឹង​ទន្លេសាប សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បានរៀបចំ​រួចហើយ​នៅ​ភូមិភាគ​វាលរាប និង​ភូមិភាគ​និរតី​។​

​លា​ភី លើក​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ទាំង​វិញ្ញាសា ១ ០០០​ម៉ែត្រ និង ៥០០​ម៉ែត្រ ខេត្តបន្ទាយមានជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខេត្តកំពង់ឆ្នាំង លេខ​៣៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាកសព​បុរស​ម្នាក់​ត្រូវគេ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី ...

​ដោយៈ កញ្ញា​រស្មី / ភ្នំព...

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រ...

ដោយ​: សម្បត្តិ / ភ្នំពេញ​...

រដ្ឋមន្ត្រី​ធនធានទឹក អញ្ជ...

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ...