អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន MIT បង្កើតឧបករណ៍វិភាគថ្ងៃអវសានពិភពលោកដើម្បីធ្វើគំរូសេណារីយ៉ូអាចម៍ផ្កាយបុកផែនដី

ផ្កាយព្រះគ្រោះ (អាចម៍ផ្កាយ) នឹងបោះពួយឆ្ពោះមករកផែនដីនៅថ្ងៃណាមួយ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន MIT បានបង្កើតកុំព្យូទ័រមួយដើម្បីជួយរៀបចំផែនការសម្រាប់ការបុកទង្គិចដ៏ប្រល័យពីអាចម៍ផ្កាយ។

នៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២៩ ដុំថ្មទឹកកកអវកាសធំជាងប៉មទួលអេហ្វហ្វែល នឹងធ្វើដំណើរឆ្លងកាត់ផែនដីក្នុងល្បឿន ១០៨.០០០ គ.ម/ម៉ោង ដោយបង្កផលប៉ះពាល់ដល់ផ្កាយរណបភូមិសាស្ត្រជាច្រើន។ វាជាការហោះកៀកផែនដីបំផុតដោយអាចម៍ផ្កាយធំបំផុតមួយ ដែលឆ្លងកាត់គន្លងផែនដីនៅទសវត្សរ៍ក្រោយ។

ការសង្កេតតាមដានលើអាចម៍ផ្កាយឈ្មោះ 99942 Apophis ដែលដាក់ឈ្មោះតាមព្រះរបស់អេហ្ស៊ីប ធ្លាប់បានលើកឡើងថា ការហោះហើររបស់វានៅឆ្នាំ ២០២៩ នឹងយកវាឆ្លងកាត់ចន្លោះប្រហោងទំនាញផែនដី ដែលនឹងធ្វើឱ្យវាហោះមកគន្លងដដែលក្នុងឆ្នាំ ២០៣៦ ហើយទំនងជានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើផែនដី។

ការសង្កេតថ្មីៗបន្ថែមទៀតបានបញ្ជាក់ថា អាចម៍ផ្កាយនេះនឹងហោះកាត់ផែនដីដោយសុវត្ថិភាព ដោយគ្មានឧបទ្ទវហេតុអ្វីទាំងអស់ ទាំងក្នុងឆ្នាំ ២០២៩ និង ឆ្នាំ ២០៣៦ ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថាគេគួរតែរៀបចំយុទ្ធសាស្ត្រសម្រាប់បង្វែរទិសរបស់ផ្កាយព្រះគ្រោះ ប្រសិនបើវាស្ថិតលើគន្លងឆ្ពោះមកបុកផែនដី។

ឥឡូវនេះក្រុមអ្នកស្រាវជ្រាវនៅ MIT បានបង្កើតកម្មវិធីកំព្យូទ័រសម្រាប់ទស្សន៍ទាយថ្ងៃអវសានពិភពលោកដើម្បីសម្រេចចិត្តថាតើបេសកកម្មប្រភេទណាដែលអាចទទួលបានជោគជ័យបំផុតក្នុងការបង្វែរទិសរបស់ផ្កាយព្រះគ្រោះកុំឱ្យចូលមកបុកផែនដី។

វិធីសាស្រ្តនៃការសម្រេចចិត្តរបស់អ្នកវិទ្យាសាស្ត្រគឺគិតគូរអំពី ម៉ាសនិងសន្ទុះរបស់របស់អាចម៍ផ្កាយ ភាពនៅកៀកកិតរបស់វានឹងប្រហោងទំនាញផែនដី និង ពេលវេលានៃការព្រមានដែលអ្នកវិទ្យាសាស្រ្តមានចំពោះការរំកិលរបស់អាចម៍ផ្កាយឆ្ពោះមកបុកផែនដី។

កត្តាទាំងបីនេះត្រូវបានអ្នកស្រាវជ្រាវប្រើក្នុងការកំណត់បេសកកម្មជោគជ័យបំផុតដើម្បីរកវិធីបង្វែរទិសរបស់អាចម៍ផ្កាយ។

ក្រុមអ្នកស្រាវជ្រាវបានអនុវត្តវិធីសាស្រ្តនេះទៅលើអាចម៍ផ្កាយឈ្មោះ Apophis និង Bennu ដែលជាគោលដៅរបស់បេសកកម្មអង្គការណាសា ហៅថា OSIRIS-REx ដែលគ្រោងនឹងបញ្ជូនសំណាកគំរូនៃសារធាតុលើផ្ទៃអាចម៍ផ្កាយទាំងនេះមកផែនដីវិញនៅឆ្នាំ ២០២៣។

REXIS ដែលជាឧបករណ៍មួយបង្កើតឡើងដោយនិស្សិតនៅ MIT ក៏ជាផ្នែកមួយនៃបេសកកម្មនេះផងដែរ ហើយភារកិច្ចរបស់វាគឺបង្ហាញលក្ខណៈនៃធាតុគីមីនៅលើផ្ទៃអាចម៍ផ្កាយ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា វិធីសាស្ត្រនេះអាចនឹងយកមកប្រើដើម្បីជួលដល់ការបង្វែរទិសដៅរបស់អាចម៍ផ្កាយដែលបម្រុងមកប៉ះទង្គិចផែនដី។

ការប្រើអាវុធនុយក្លេអ៊ែរដើម្បីសម្រាលផលប៉ះពាល់នៃអាចម៍ផ្កាយនៅតែជាបញ្ហាចម្រូងចម្រាសក្នុងសហគមន៍អ្នកការពារផែនដី។

ជម្រើសល្អបំផុតទីពីរគឺបញ្ជូន “រំញោចគីនេតិក” ពោលគឺការបញ្ជូនយាន រ៉ុក្កែត ឬ សព្វាវុធណាមួយ ដែលមានល្បឿនគ្រប់គ្រាន់ដើម្បីបំបុកជាមួយអាចម៍ផ្កាយដើម្បីឱ្យវាប្តូរទិសដៅ៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយឈ្មោះ 99942 Apophis នឹងហោះកាត់ផែនដីនៅឆ្នាំ ២០២៩ និង ២០៣៦

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​តាម​អន​ឡាញ និយាយ​គ...

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក...

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...