ដោយអូរស្មាច់/ឧត្តរមានជ័យ៖តំបន់រមណីយដ្ឋានអូរព្រាលបានរៀបចំឡើងដោយម្ចាស់ដីតំបន់គម្រោងអភិវឌ្ឍន៍ឯកជនមួយ។គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកែច្នៃដែលមានទីតាំងស្ថិតនៅភូមិអូរព្រាលសង្កាត់បូស្បូវដែលមានចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីក្រុងសំរោងទីរួមខេត្តឧត្តរមានជ័យ។បច្ចុប្បន្នទីតាំងនេះផ្តើមមានការទាក់ទាញអ្នករស់នៅក្នុងនិងក្រៅតំបន់ ទៅដើរលេងកម្សាន្តយ៉ាងច្រើន។
លោកជាកុយម្ចាស់ដីតំបន់រៀបចំគម្រោងអភិវឌ្ឍន៍លំនៅស្ថាននិងឧស្សាហ៍កម្មខណៈផ្តល់អំណោយជាសម្ភារនិងថវិការចែកដល់ពលរដ្ឋនឹងសិស្សានុសិស្សប្រមាណជាង៥០០នាក់។អាជ្ញាធរខេត្តចូលរួមផងនោះបាននិយាយថាតំបន់រមណីដ្ឋានធម្មជាតិកែច្នៃខាងលើនេះបានរៀបចំឡើងដីមួយផ្នែកលើផ្ទៃគម្រោងដីទំហំជាង១០០ហិកតា។បច្ចុប្បន្នដំណើរនៃការរៀបចំតំបន់រមណីយដ្ឋានធម្មជាតិកែច្នៃមួយនេះ អាចទទូលភ្ញៀវទេសចរណ៍ចូលទៅទស្សនាកម្សាន្តបានបណ្តើរៗហើយ។
លោកបន្តថាការរៀបចំតំបន់រមណីយដ្ឋានធម្មជាតិកែច្នៃនេះឡើងក្នុងគោលបំណងការចូលរួមសង្គមលើកស្ទួចនិងបង្កើតនូវការងារលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កើនចំណូលរួមចំណែកកាត់បន្ថយភាពក្រីក្រពលរដ្ឋក្នុងតំបន់។
លោកបន្ថែមថាថ្វីត្បិតនារដូវប្រាំងនេះអាងឬស្រះរក្សាប្រភពទឹកធ្វើការអភិវឌ្ឍន៍រួចរាល់។តែនៅមិនទាន់មានទឹកគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការដល់ភ្ញៀវយ៉ាងណាក្តីក៏មានតំបន់ជាច្រើននៃរមណីយដ្ឋាននេះបានរៀបចំរួចរួមមានផ្លូវបណ្តាញអគ្គិសនីសួនអភិរក្សសត្វព្រៃជាច្រើនប្រភេទសួនច្បារខ្ចុះអង្គុយលំហែកាយ តុ បង់អង្គុយ ទោង កន្ត្រក ។ល។
លោកជាកុយបញ្ជាក់ថាតំបន់រមណីយដ្ឋានធម្មជាតិកែច្នៃក្នុងដីគម្រោងអភិវឌ្ឍន៍លំនៅស្ថាននិងឧស្សាហ៍កម្មនេះនៅថ្ងៃខាងមុខតម្រូវនៃការយកមកផ្គត់ផ្គង់ក្នុងតំបន់នេះកាន់ច្រើន។ដូចជាបន្លែត្រីសាច់លោកជំរុញដល់ប្រជាពលរដ្ឋដាំបន្លែនិងចិញ្ចឹមសត្វឱ្យបានច្រើន៕S/