សម្ពោធដាក់ឲ្យប្រើប្រាសរថយន្តក្រុងរណបពីស្រុកម៉ាឡៃទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ដោយ:ភ្នំស្វាយ/ បន្ទាយមានជ័យ ៖ រវាងស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានអាជ្ញាធររមានសមត្ថកិច្ចនិងក្រុមហ៊ុន ឆាយណាប៉ោយប៉ែត សាត់ធឺឡៃ សុីធី(CHINA POIPET Sattelite City) ជាផ្នែករបស់ក្រុមហ៊ុនឡេង ណាវា៉ត្រា សម្ពោធ​ដាក់អោយប្រើប្រាស់កាលពីថ្ងៃទី២២ខែកុម្ផៈឆ្នាំ២០២០ នៅភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ នេះជាគម្រោងដ៏ធំៗ តែការពិតជាក់ស្តែង មិនទាន់មាននៅឡើយ លើលែងការអង្កន់ដីលក់និងសេវារថយយន្តក្រុងនេះ។

លោកអែម សុខា អភិបាលស្រុកម៉ាឡៃក្នុងសុន្ទរកថាស្វាគមន៍បានថ្លែងថា ផ្លូវជាតិ​នលេខ៥៩ ប្រវែង៤៨គមឆ្លងកាត់ស្រុកម៉ាឡៃ ជាផ្លូវសេដ្ឋកិច្ចដ៏ ហើយផ្លូវផ្សេងទៀតភ្ជាប់ទៅឃុំទាំង៦ សម្រាប់កសិករដឹកកសិផលជាសរសៃឈាមរបស់ស្រុកនៃអតីតតំបន់ឧទ្ទាមខ្មែរក្រហមនេះ ។

ប៉ុន្តែនាបច្ចុប្បន្ន អាជ្ញាធរស្រុកនិងពលរដ្ឋមានការសោកស្តាយដែលអាជ្ញាធរថៃមិនព្រមអោយនាំដំឡូងមីនិងកសិផលផ្សេងទៀតចេញតាមច្រកម៉ាឡៃបាន។

លោកអែម សុខា និយាយបន្តថា ៖ ដោយឡែកចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន២ គឺ ១-ក្រុមហ៊ុនឆាយណាប៉ោយប៉ែត សាត់ធឺឡៃ សុីធី(CHINA POIPET Sattelite City ផ្នែករបស់ក្រុមហ៊ុនឡេង ភក្ត្រារបស់លោកឡេង ណាវ៉ាត្រាបានវិនិយោគលើដីទំហំ​១.០០០ហិចតា មានគម្រោងអភិវឌ្ឃន៍ដូចជាសង់ផ្សារទំនើប ក្លឹបកំសាន្ត សាលារៀន មន្ទីរពេទ្យ អគារចុនដូ បូរី សំណង់ផ្ទះល្វែង វីឡាភ្លោះ វីឡាទោល មជ្ឈមណ្ឌលកំសាន្ត និងអគារពាណិជ្ជកម្មផ្សេងៗ។

និងទី២-ក្រុមហ៊ុនមជ្ឈឹមស្ទាល អិនធ័រប្រាយរបស់លោកស្រីប៉ាង ណាគ្រី មានគម្រោង រោងចក្រស្លដែក ឡសម្ងួត រោងចក្រម៉ាសុីនត្រជាក់ រោងចក្រអគី្គសនីដើរដោយពន្លឺព្រះអាទិត្យ(សូឡា) រោងចក្រទឹកកក និងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លោកសូមស្នើក្រុមហ៊ុនត្រូវបំពេញបែបបទឯកសារបទដ្ឋានពីក្រសួងស្ថាប័ន អាជ្ញាធរអោយបានត្រឹមត្រូវតាមនិតិវិធី។

លោកតឹក ប៊ុនធឿន តំណាងក្រុមហ៊ុនទាំង២បាននិយាយថា នៅពេលនេះក្រុមហ៊ុនទាំង២ បានបន្ថែមនូវសេវារថយន្តក្រុងរណបមានទៅ និងមានមកក្នុងការដឹកជញ្ជូនអ្នកដំណើររវាងស្រុកម៉ាឡៃតាមផ្លូវជាតិលេខ៥៩និងក្រុងប៉ោយប៉ែតតាមផ្លូវជាតិលេខ៥ ។ ការដឹកជញ្ជូននេះនឹងឥតគិតថ្លៃចំនួន៣ខែ។ ហើយបន្ទាប់ពីនោះនឹងយកថ្លៃម្នាក់​២.០០០រៀល ។

លោកថ្លែងអំណរគុណដល់អាជ្ញធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនបានទៅវិនិយោគនៅភូមិសាស្ត្រនោះ។

ហើយកន្លងមកក្រុមហ៊ុនក៏បានចូលរួមឆ្លើយតបនូវសំណូមពរលើការងារសង្គម មនុស្សធម៌ ក្នុងនោះបានជួយអំណោយដល់ពលរដ្ឋជួបការលំបាកជីវភាព២.០០០គ្រួសារ ,ត្រៀមជីកស្រះធំ៤សម្រាប់យកទឹកប្រើប្រាសក្នុងសហគមន៍នៅឆ្នាំក្រោយៗ និងអាចផ្តល់ដីទំហំ៤ហិចតាដល់អាជ្ញាធរមានសមត្ថកិច្ចសម្រាប់សង់វិមានឈ្នះ ឈ្នះ សម្រាប់អតីតអតីតខ្មែរក្រហមរណសិរ្ស៤៥០ ម៉ាឡៃផងដែរ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសាទរនឹងគោលដៅវិនិយោគរបស់ក្រុមហ៊ុនទាំង២ខាងលើនៅតំបន់អតីតសមរភូមិសង្គ្រាមនិងជនបទដាច់ស្រយាលនេះ ថានឹងបានរួមចំណែកធ្វើការស្តារនិងអភិវឌ្ឍន៍ ក៏ដូចជាធ្វើអោយប្រសើរឡើងនូវជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចតំបន់។

លោក អ៊ុ រាត្រី បានលើកទឹកចិត្តនិងជម្រុញអោយក្រុមហ៊ុននេះ អនុវត្តអោយបានលទ្ធផលដូចដែលមានក្នុងគម្រោង។ ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តគាំទ្រ ក៏ដូចជាសម្របសម្រួលបែបបទ និតិវិធីអោយបានសមស្របជូនអ្នកវិនិយោគវិញ។

ក្នុងនោះ លោក ស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស និងទាញយកប្រយោជន៍​ពីសេវារថយន្តក្រុងរណបនេះ ក៏ដូវចជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងនេះ។ ហើយក៏អំពាវនាវ ដល់វិនិយោគិនជាតិ និងអន្តរជាតិដទៃទៀត មកពិនិត្យឱកាសបណ្តាក់​ទុនរក​សុីនៅក្នុងភូមិសាស្ត្រខេត្តនេះ៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...