Home ព័ត៌មានជាតិ នយោបាយ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាលៈ​ម៉ាឡេស៊ី​ត្រូវ​ទទួលខុសត្រូវ ចំពោះ​បញ្ហា​វិបត្តិ​មនុស្សធម៌​,​ចំពោះ​កិត្តិយស​របស់​កម្ពុជា

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​នូវ​ការសោកស្តាយ​ចំពោះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ភរិយា​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម អតីត​មេបក្ស​ប្រឆាំង​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​ចេញមក​ប្រកាស ថា​ស្ត្រី​ម្នាក់​ជនជាតិ​អាម៉េរិក​អាយុ ៨៣ ឆ្នាំ​ដែល​ចេញពី​នាវា​វេស​ស្ទេ​ដាម​( Werstedam) មាន​ឆ្លង​ជំងឺ​ខូ​វីដ​-១៩( Covid-19)​។​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​បាន​កើតឡើង​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​បានប្រកាសថា​ជ​ន​ជាតិ​អាម៉េរិក​នៅលើ​នាវា Werstedam​ទាំងអស់​មិនមាន​ឆ្លង​វិ​រុស​ខូ​វីដ​១៩​រាប់ទាំង​ស្ត្រី​អាយុ​៨៣​ឆ្នាំ​ដែល​ត្រូវ​ម៉ាឡេស៊ី​ប្រកាសថា​មាន​ឆ្លង​មេរោគ​Covid-19 ផងដែរ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​បានលើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ក្នុងឱកាស​ស្និសីទ​សារព័ត៌មាន ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី «​ទំនិញ​គ្រប់មុខ លើកលែង​អាវុធ​» (EBA)​។​

​សម្តេច​តេ​ជោ​បាន​ថ្លែ​ថា​«​បញ្ហា​នេះ​បានដាក់​បន្ទុក​ឲ្យ​យើង​នៅ​ការខាតបង់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​របស់​យើង​។​អ្នកខ្លះ​គិតថា​រឿងនេះ​ជា​រឿង​ស្រាល​។​ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មិន​ចាត់ទុកថា​ជា​រឿង​ស្រាល​ទេ​»​។​ប្រទេស​កម្ពុជា​ត្រូវគេ​រើសអើង​ឬ​សម្រាប់​អ្នក​ដែល​ជិះ​លើ​នាវា​នោះ​ក៏​ត្រូវបាន​គេ​រើសអើង​។​សម្តេច​បានលើកឡើង​ថា​មាន​យន្តហោះ​មួយគ្រឿង​បានមក​ទទួល​អ្នកទេសច​រ​ចេញពី​នាវា Westerdam ទៅដល់​តួ​ក​គី ទៅដល់​ព្រលានយន្តហោះ​តួ​ក​គី​គេ​មិន​ឲ្យ​ចុះ​ទេ​យន្តហោះ​នេះ ត្រូវ​បក​មក​ចត​នៅ​ប៉ា​គី​ស្ថាន​ហើយ​ធ្វើ​ទំនាក់ទំនង​មក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ស៊ីវិល​កម្ពុជា ដើម្បី​មកសុំ​ចុះចត​នៅ​កម្ពុជា​វិញ​។ កម្ពុជា​យល់ព្រម​ប៉ុន្តែ​គាត់ បាន​សុំ​ចុះចត​នៅ​ប្រទេស​ហូ​ឡង់​បាន ។ សម្តេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ថា​តើ​មូលហេតុ​អី្វ​កើតចេញ​មកពី​រឿង​ហ្នឹង​? ម៉ាឡេស៊ី​ត្រូវ​ទទួលខុសត្រូវ ចំពោះ​បញ្ហា​វិបត្តិ​មនុស្សធម៌​មួយ​នេះហើយ​ចំពោះ​កិត្តិយស​របស់​កម្ពុជា​។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា​ប្រសិនបើ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី សម្តេច​នឹង​ដក​រដ្ឋមន្ត្រី​សុខាភិបាល​នេះ​ចេញ​ព្រោះ​ជាការ​ធ្វើការ​ខ្ជីខ្ជា ក្នុងការ​ទទួលខុសត្រូវ​ដែល​ប៉ះពាល់ ៤១ សញ្ជាតិ​ដែល​មកពី ៤១ ប្រទេស​ដែល​ទទួលផល​ប៉ះពាល់​នេះ ។ សម្តេច​មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ម៉ាឡេស៊ី​ទេ​។​ក៏ប៉ុន្តែ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មនុស្ស​មួយចំនួន​បាន​បង្កើត​នូវ​ហេតុការណ៍​ដក់​ជាប់​សម្រាប់​កម្ពុជា​ទម្រាំ​បានមក​វិញ​នូវ​យុត្តិធម៌​តាមរយៈ​សេចក្តី​ប្រកាសថា​ពេលនេះ​អត់​មាន​វីរុស​កូ​រ៉ូ​ណា​ទេ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​បើសិនជា មនុស្ស​នេះ​ត្រូវបាន​ព្យាបាល​ជា ពិភពលោក​គួរតែ​បានមក​រៀនសូត្រ​ពី​ម៉ាឡេស៊ី​ព្រោះ​ព្យាបាល​ត្រឹមតែ ៧២ ម៉ោង​ជា​វា​ជា​រឿង​អស្ចារ្យ​ណាស់​។​ជា​អព្ភូតហេតុ មួយ​ដែល​គួរ​កោតសរសើរ​ចំពោះ​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី​។

​សម្តេច​តេ​ជោ​បាន​បន្តថា​សម្តេច​សង្ឃឹម​ថា​នាយករដ្ឋមន្ត្រី​មហា​ធៀ​លោក​នឹង​យប់​យល់​អំពី​អារម្មណ៍​មួយ​នេះ​ប្រសិនបើ​គាត់​គិតគូរ​ទៅដល់​កិត្តិយស​ជាតិ​សាសន៍​របស់គាត់​ហើយ​សង្ឃឹមថា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ទៅធ្វើ​ការបំភ្លឺ​លើ​រឿងនេះ​ព្រោះ​ឥឡូវ​ម៉ា កប៉ាល់​ទាំងអស់​អត់​មាន​អ្នកណា​មួយ​មាន​ជំងឺ​នេះ​សោះ​ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​ប្ដី​របស់គាត់​អត់​មាន​ឆ្លង​តើ​ហេតុអ្វី​ប្រពន្ធ​ឆ្លង​។

​សម្តេច​តេ​ជោ​បាន​បន្តថា​តើ​ម៉ាឡេស៊ី​ត្រូវ​គិត​យ៉ាងម៉េច​ចំពោះ​បញ្ហា​នេះ​មិនមែន​បញ្ហា​កិត្តិយស​របស់​កម្ពុជា​តែ​ម្នាក់​នោះទេ កិត្តិយស​សម្រាប់​៤១​ជាតិ​សាស ន៍​ក្នុងនោះ​អាម៉េរិក​ច្រើនជាងគេ​។​អាម៉េរិក​មាន​រហូត ៦៥០​នាក់ ។ ឥឡូវ​អាម៉េរិក​ប្រកាស​ចេញ​ថា​ពួក​ទេសចរ​អាម៉េរិក​ទាំងអស់​នោះ​មិនមាន​កើត​វីរុស​កូ​រ៉ូ​ណា ទេ​។​វេជ្ជសាស្ត្រ​អាមេរិក​ខ្លាំង​ហើយ​យើង​មិនបាន​ប្រកាស​តែម្នាក់ឯង​ទេ​អង្គការ​សុខភាព​ពិភពលោក វិទ្យាស្ថាន​ប៉ាស្ទ័រ និង​អាម៉េរិក​ក៏បាន​ចូលរួម​ជាមួយ​ក្នុង ការពិនិត្យ​មិនមែន​កម្ពុជា​ធ្វើ​តែម្នាក់ឯង​ទេ ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...