ទើប​ភ្ជាប់ពាក្យ​បាន​ជាង​១៥​ថ្ងៃ​ត្រូវ​ឆក់​ស្លាប់​ដោយ​ឧបករណ៍​កែច្នៃ​អាគុយ​

1413
ចែករម្លែក
  • 71
    Shares

​ដោយៈ សាត ចាន់​បុត្រ​​/​មណ្ឌលគិរីៈ​បុរស​វ័យក្មេង​ម្នាក់​ទើប​ភ្ជាប់ពាក្យ​បាន​១៥​ថ្ងៃ ត្រូវ​ជួប​ហេតុការណ៍​អាក្រក នៅពេល​កំពុង​ទៅ​ឆក់​ត្រី​តាម​អូរ​ពីរ​នាក់​មិត្ត​ភ័​ក្ត​បាន​ស្លាប់​ដោយសារ​ឧ​ប ករ​ណ៍​កែច្នៃ​អា​គុណ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​អូររាំង ស្ថិតក្នុង ភូមិ​ពូរាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​
​ ​
​លោក ខៃ វណ្ណៈ អធិការរង នគរបាល​ស្រុក បាន​ឲ្យ​ដឹងថា មាន​ករណី​ឆក់​ត្រី​ដោយ​ប្រើ​ចរន្ត​ភ្លើង​អាគុយ​បណ្តាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់​ម្នាក់​និង​របួសស្រាល​ម្នាក់​ទឹកអូរ​ជម្រៅ ត្រឹម​ជង្គង់​។ នៅវេលា​ម៉ោង​១:៥០​រសៀល​ឈ្មោះ តេង សុ​ចាន់ (​ជនរងគ្រោះ​) ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង​ឈ្មោះ ស៊ឹម វ៉ាន់​នឿន (​អ្នក​ទៅជា​មួយ​)​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។ ពួកគេ​បាននាំគ្នា​ទៅ​ឆក់​ត្រី​នៅ​កន្លែងកើតហេតុ​ខាងលើ​។​
​ ​
​ប្រភព​បន្តទៀតថា ឈ្មោះ សុ​ចាន់ ជា​អ្នក​ចុះ​កាន់​ម៉ាស៊ីន​ចុះទៅ​ឆក់​ត្រី រីឯ​ឈ្មោះ វ៉ាន់​នឿន នៅលើ​គោក​នៅពេ ល​​កំពុង​តែ​ឆក់​ត្រីក៍​ស្រាប់តែ​ដែក​សម្រាប់​ឆក់​វៀច​ម្ខាង​ជន​រង គ្រោះ​ក៍បាន​យកដៃ​ម្ខាង​ទៀត ដែល​កំពុងកាន់​ដែក​ឆក់​ដើម្បី​តម្រង់​ដែក​វៀច​នោះ​។ ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​នោះ​នៅ​កាន់​កុងតាក់​មិន​ប្រលែង​បណ្តាល​ឆក់​ដួល ទៅក្នុង​ទឹក​សង្កត់លើ​អាគុយដែល​កំពុង​ស្ពាយ​នៅ​ពី​ក្រោយខ្នង​។​
​ ​
​អធិការ​ស្រុក​បន្តថា ដោយ​ឃើញបែបនេះ​ឈ្មោះ វ៉ាន់​នឿន ក៍​ចុះទៅ​ជួយ​ត្រូវបាន​ម៉ាស៊ីន​ឆក់​ដូចគ្នា​មិនអាច​ជួយ​ជនរងគ្រោះ​បាន​ទើប​បណ្តាល​ឲ្យ​ឈ្មោះ តេង សុ​ចាន់ ស្លាប់ តែម្តង​។ រីឯ​ឈ្មោះ ស៊ឹម វ៉ាន់​នឿន ក៍បាន​រងរបួស​ស្រាល​ផងដែរ​។​
​ ​
​ក្រោយ​ការពិនិត្យ​សព​នគរបាល​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ឆ្លង​ចរន្តអគ្គិសនី​អាគុយ​មែន និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ ពៃ​ណី​៕P

 


ទីតាំងផ្សាយពាណិជ្ជកម្ម