ចិនដីគោកកាលពីថ្ងៃចន្ទទី២៤កុម្ភៈបានបញ្ជាក់អះអាងករណីឆ្លងកូរ៉ូណាវីរុសថ្មីចំនួន៤០៩បន្ថែមសំរាប់ថ្ងៃអាទិត្យ ដោយចុះពីចំនួន៦៤៨នាក់កាលពីថ្ងៃសៅរ៍។តែចំនួនអ្នកស្លាប់ដោយជម្ងឺឆ្លងនេះកើនឡើងពី៩៧ដល់១៥០នាក់ក្នុងរយៈពេលដូចគ្នា។
ចំនួនចុងក្រោយនេះធ្វើអោយអ្នកឆ្លងកូរ៉ូណាវីរុសនៅចិនកើនដល់៧៧.១៥០នាក់ និងស្លាប់២.៥៩២នាក់៕